តារា​អង់គ្លេស​ប្រញាប់​ជួល​គ្រូ​បង្វឹក​ក្រោយ​លេច​គូទ​លើ​ទូរទស្សន៍​ព្រោះ​ឡើង​គីឡូ

បន្ទាប់​ពី​ឧប្បត្តិហេតុ​ដ៏​អាម៉ាស់​គ្មាន​២​ដោយ​ត្រូវ​លេច​គូទ​ដាក់​ទស្សនិកជន​នៅ​លើ​ទូរទស្សន៍​ថ្មី​ៗ​នេះ ពិធី​ករ​ទូរទស្សន៍​អង់គ្លេស Lateysha Grace បាន​ជួល​គ្រូ​បង្វឹក​កីឡា​យ៉ាង​ឆាប់​រហ័ស​ដើម្បី​សម្រក​គីឡូ​របស់​ខ្លួន។

 

តារា​អង់គ្លេស​ប្រញាប់​ជួល​គ្រូ​បង្វឹក​ក្រោយ​លេច​គូទ​លើ​ទូរទស្សន៍​ព្រោះ​ឡើង​គីឡូ

តារា​ទូរទស្សន៍ Lateysha Grace ប្រហែល​ជា​នៅ​តែ​ក្ដៅ​មុខ​នៅ​ឡើយ​ទេ​បន្ទាប់​ពី​លេច​កេរ្តិ៍​ខ្មាស​ដាក់​មនុស្ស​រាប់​ពាន់​នាក់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ខណៈ​ខ្លួន​កំពុង​​ប្រឹង​រាំ twerk នៅ​ទី​នោះ។ បណ្ដាញ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​ថា​ស្រី​ស្អាត​រូប​នេះ​បាន​ឡើង​៩,៥ គីឡូ​បន្ទាប់​ពី​នាង​ចូល​លេង​ក្នុង​កម្មវិធី Big Brother។ ហើយ​រូប​រាង​របស់​នាង​បាន​ក្លាយ​ជា​ប្រធាន​បទ​ត្រូវ​គេ​យក​មក​ចំអក។ ប្រភព​ជិតដិត​មួយ​បាន​ប្រាប់​ទៅ​សារព័ត៌មាន The Sun ថា៖ “នាង​បាន​ជួល​គ្រូ​បង្វឹក​និង​កក់​វគ្គ​ហាត់​ប្រាណ​មួយ​ទល់​មួយ​ជា​ច្រើន​វគ្គ។ នៅ​ពេល​នេះ នាង​ខ្មាស​គេ​ខ្លាំង​ណាស់ ហើយ​នាង​ក៏​ស្អប់​រូប​សម្បត្តិ​របស់​ខ្លួន​ណាស់​ដែរ​បន្ទាប់​ពី​ឡើង​ជិត​១០​គីឡូ”៕

 

តារា​អង់គ្លេស​ប្រញាប់​ជួល​គ្រូ​បង្វឹក​ក្រោយ​លេច​គូទ​លើ​ទូរទស្សន៍​ព្រោះ​ឡើង​គីឡូ

 

ចុចអាន៖តារា​ស្រី​ម្នាក់​រាំ Twerk ​ខុស​បច្ចេកទេស រហែក​សំពត់​លេច​គូទ​កណ្ដាល​វាល

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
mirror