Samsung ជាប់​ចំណាត់​ថ្នាក់​ជា​ស្លាក​យីហោ​ល្អ​បំផុត​នៅ​អាស៊ី​ឆ្នាំ២០១៦ រយៈពេល ៥​ ឆ្នាំ​ជាប់​គ្នា

យោង​តាម​លទ្ធផល​ស្ទង់​មតិ​អនទ្បាញ​ប្រចាំ​ឆ្នាំ​របស់​ស្លាក​យីហោ​ទាំង​១០០០ កំពូល​ប្រចាំ​អាស៊ី ដែល​បាន​រៀបចំ​ទ្បើង​ដោយ​ការ​ធ្វើ​យុទ្ធនាការ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​សហការ​ជាមួយ​ក្រុមហ៊ុន​ទីផ្សារ Nielsen ដ៏​ល្បីល្បាញ​មួយ ​បង្ហាញ​ថា ក្រុមហ៊ុន Samsung ជាប់​ចំណាត់ថ្នាក់​ជា​ស្លាក​យីហោ​ល្អ​បំផុត​ប្រចាំ​អាស៊ី​ក្នុង​ឆ្នាំ​២០១៦ ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា។

 

ការ​ដាក់​ចំណាត់​ថ្នាក់​នេះ ផ្តោត​លើ​ផលិតផល​ធំៗ​ទាំង ១៤ ប្រភេទ ដូចជា គ្រឿង​យន្ត ការ​លក់​រាយ សម្ភារៈ​ផ្ទះ​បាយ ចំណី​អាហារ​ និង​ភេសជ្ជៈ រួម​ទាំង​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​ជាដើម ​ដែល​ផ្អែក​លើ​ការ​យល់​ឃើញ​របស់​អ្នក​ប្រើប្រាស់។

 

Samsung ជាប់​ចំណាត់​ថ្នាក់​ជា​ស្លាក​យីហោ​ល្អ​បំផុត​នៅ​អាស៊ី​ឆ្នាំ២០១៦ រយៈពេល ៥​ ឆ្នាំ​ជាប់​គ្នា

 

លោក ឆែ សុខ​ទ្បេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន​ Samsung​ ថៃ​អេឡិចត្រូនិក​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ “ខណៈ​ដែល​ស្លាក​យីហោ​ Samsung ឈាន​មុខ​គេ​ក្នុង​អាស៊ី យើង​នឹង​បន្ត​ធ្វើ​ឲ្យ​ពិភព​លោក​ពោរ​ពេញ​ទៅ​ដោយ​បច្ចេកវិទ្យា និង​ភាព​ច្នៃប្រឌិត​ទំនើប ដែល​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ និង​ស្វែង​រក​ឱកាស​ល្អៗ​តាម​រយៈ​ផលិតផល និង​សេវាកម្ម​របស់​យើង”។

 

ដោយសារ​តែ​ភាព​ឈាន​មុខ​គេ​លើ​គំនិត​បង្កើត​ថ្មី​ជា​រៀង​រាល់​ឆ្នាំ Samsung វិនិយោគ ១៤ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ ដើម្បី​ធានា​នូវ​ភាព​ច្នៃប្រឌិត​ដ៏​ទាន់​សម័យ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ Samsung នាំមុខ​គេ​ជា​និច្ច​ខាង​ផ្នែក​បចេ្ចកវិទ្យា និង​ការ​ច្នៃប្រឌិត ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​ថ្មី​​នៃ​ទូរសព្ទ Galaxy S7 និង S7 edge ដែល​មាន​កាមេរ៉ា​ទូរសព្ទ​ដំបូង​បំផុត​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា Dual Pixel Sensor ដ៏​ទំនើប​ដែល​អាច​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ថត​រូបភាព​ម៉ត់​ច្បាស់​ល្អ​នៅ​កន្លែង​ងងឹត មិន​ធ្លាប់​មាន​ពី​មុន​មក និង​ទូរទស្សន៍ Samsung SUHD TV 2016 ដែល​ដំណើរ​ការ​ឥត​ដែន​កំណត់ ផ្តល់​រូបភាព​បាន​ភ្លឺ​ច្បាស់​ល្អ​បំពាក់​ដោយ​បច្ចេកវិទ្យា Quantum dot display ។

 

Samsung ជាប់​ចំណាត់​ថ្នាក់​ជា​ស្លាក​យីហោ​ល្អ​បំផុត​នៅ​អាស៊ី​ឆ្នាំ២០១៦ រយៈពេល ៥​ ឆ្នាំ​ជាប់​គ្នា

 

ការ​បំពេញ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់ គឺ​ជា​កាតព្វកិច្ច​ដ៏​ចម្បង​របស់ Samsung។ ដោយ​ផ្តោត​លើ​ចំណុច​ខ្លាំង គុណ​តម្លៃ គោលដៅ​នៃ​ការ​ច្នៃប្រឌិត គុណភាព និង​ការ​រចនា Samsung នឹង​បន្ត​វិវឌ្ឍ​ទៅ​មុខ​ជា​និច្ច ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​ជា​ស្លាក​យីហោ​ដ៏​ល្អ​បំផុត​ប្រចាំ​អាស៊ី។

 

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ចូល news.samsung.com/global/samsung-electronics-claims-top-spot-as-best-brand-in-asia-in-2016-for-fifth-consecutive-year ៕

 

Samsung ជាប់​ចំណាត់​ថ្នាក់​ជា​ស្លាក​យីហោ​ល្អ​បំផុត​នៅ​អាស៊ី​ឆ្នាំ២០១៦ រយៈពេល ៥​ ឆ្នាំ​ជាប់​គ្នា

 

អត្ថបទ៖ ពាណិជ្ជកម្ម