ព្រះសង្ឃ​១​ក្រុម​ទិញ​បង្កង ២៧២ គ​.​ក្រ ពី​អាជីវករ​ជាច្រើន ដើម្បី​យកមក​ព្រលែង​ចូល​សមុទ្រ (​តើ​ចង់​អប់រំ​អ្វី ?)

លោកសង្ឃ១ក្រុមមកពីប្រទេសកាណាដា បានទិញបង្កង ៦០០ ផោនដ៍ (ស្មើនឹង ២៧២ គ.ក្រ) មកពីទីកន្លែងផ្សេងៗគ្នា នៅជុំវិញខេត្ត Prince Edward Island ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកសង្ឃទាំងនោះដែលមកពីវិទ្យាស្ថានពុទ្ធសាសនាមហាឈ្វេងយល់សង្គម (Great Enlightenment Buddhist Institute Society), បន្ទាប់មក បានធ្វើពិធីមួយ ក្នុងអំឡុងដែលក្រុមព្រះអង្គឧទ្ធិសបួងសួងជូនចំពោះសត្វសមុទ្រទាំងអស់ ។

បើទោះបីព្រះអង្គជាអ្នកឆាន់អាហារបួស, តែក្រុមព្រះអង្គមានពុទ្ធដិការថា សកម្មភាពរបស់ក្រុមព្រះអង្គ គឺមិនមែនមានន័យថា ដើម្បីលើកទឹកចិត្តមនុស្សឲ្យក្លាយជាអ្នកហូបអាហារបួសនោះទេ, ប៉ុន្តែ ជំនួសឲ្យរឿងនេះ ក្រុមព្រះអង្គធ្វើវាដើម្បីបង្រៀនមនុស្សឲ្យមានចិត្តអាណិតអាសូរកាន់តែច្រើន ។

លោកសង្ឃទាំងនោះបានមានពុទ្ធដិការថាៈ “យើងទាំងអស់គ្នាសូមគោរពតាមជម្រើសរបបអាហាររបស់អ្នករាល់គ្នា, ដូច្នេះ ពួកយើងមិនកំពុងធ្វើរឿងនេះ ដើម្បីញ៉ាំងឲ្យអ្នករាល់គ្នាផ្លាស់គំនិតងាកមកសម្រាប់អាហារបួស ឬ បន្លែ ទេ” ។

ក្រុមព្រះអង្គបន្ថែមថាៈ “គោលបំណងនេះ គឺដើម្បីបណ្តុះអ្នករាល់គ្នាឲ្យមានចិត្តអាណិតអាសូរច្រើន ។ វាមិនមែនត្រូវតែជាបង្កងទេ, វាអាចជាសត្វដង្កូវ ឬ សត្វដទៃណាមួយផ្សេងទៀត” ។

ជាងនេះទៀត ក្រុមព្រះអង្គចង់ឲ្យមនុស្សទាំងអស់ “បើកបរយឺតៗ ដើម្បីកុំឲ្យកិនទៅលើបសុសត្វតូចៗនៅលើដងផ្លូវ” ៕


ព្រះសង្ឃ​១​ក្រុម​ទិញ​បង្កង ២៧២ គ​.​ក្រ ពី​អាជីវករ​ជាច្រើន ដើម្បី​យកមក​ព្រលែង​ចូល​សមុទ្រ (​តើ​ចង់​អប់រំ​អ្វី ?)

អគ្គ​លេខាធិការ​អ.ស.ប.​​ស្នើ​ឲ្យមាន​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ឥត​លម្អៀង​អំពី​ឃាត​កម្ម​លោក ​កែម ឡី​​

ព្រះសង្ឃ​១​ក្រុម​ទិញ​បង្កង ២៧២ គ​.​ក្រ ពី​អាជីវករ​ជាច្រើន ដើម្បី​យកមក​ព្រលែង​ចូល​សមុទ្រ (​តើ​ចង់​អប់រំ​អ្វី ?)

សម្តេច​ម៉ែ​សន្យា​ជួយ​គ្រួសារ​លោក​កែម​ ឡី