ក្មេងប្រុស​ម្នាក់​ស្ទើរ​បាត់​បង់ដៃ បន្ទាប់​ម្តាយ​យក​កាំបិត​កាប់​កដៃ ក្នុង​បំណង​ព្យាបាល​របួស​ពស់​ចឹក​

ស្ត្រីជាម្តាយម្នាក់នៅក្នុងប្រទេសចិន បានសម្រេចចិត្តកាត់កដៃកូនរបស់ខ្លួន ជាមួយកាំបិតប៉័ងតោ ក្រោយកូនរបស់គាត់ត្រូវបានពស់ចឹក ។ ស្ត្រីរូបនោះនិយាយថា គាត់នឹងសង្ឃឹមថា វិធីនេះនឹងបង្ហូរឈាមអាក្រក់ចេញពីរាងកាយរបស់កូន ដើម្បីព្យាបាលពស់ចឹក, នេះបើតាម People’s Daily Online រាយកាណ៍ឲ្យដឹង ។

យោងតាមក្រុមគ្រូពេទ្យ, ក្មេងប្រុសអាយុ ៩ ឆ្នាំ រងគ្រោះនោះ ស្ទើរតែបាត់បង់ដៃខាងស្តាំ ខណៈដែលកាំបិតលិចត្រឹម ៣ មីលីម៉ែត្រ ពីសរសៃពួរក្មេងនោះ ។ តាមរបាយការណ៍, ក្មេងនោះកំពុងលេងនៅខាងក្រៅផ្ទះ ជាមួយមាន់ នៅម៉ោងប្រហែល ១ រសៀល ថ្ងៃទី ៧ កក្កដា ។

ម្តាយរបស់ក្មេងនេះដែលមានឈ្មោះថា Yang និយាយថា អ្នកស្រីកើតក្តីបារម្ភថា កូនរបស់អ្នកស្រីអាចសត្វធ្វើទុក្ខទោស, ដូច្នេះ ចេញមកក្រៅ ដើម្បីព្រមានវា ។ អ្នកស្រីបន្តថា ដោយយល់ឃើញថា កូនប្រុសកំពុងលេងក្បែរស្មៅ និងដីសើម ដែលអាចមានសត្វពស់សង្ងំខ្លួន, អ្នកស្រី Yang ក៏បានស្រែកដាក់កូនយ៉ាងលឿន ឲ្យប្រញាប់ត្រលប់ចូលផ្ទះ ប៉ុន្តែ វាពុំលឺ ។ នៅខណៈពេលនោះ, វាក៏ត្រូវបានពស់ចឹកតែម្តង ។ អ្នកស្រី Yang ប្រហោងមួយនៅផ្នែកខាងស្តាំនៃកដៃរបស់កូន និងសុំឲ្យកូនប្រុសប្រាប់ពីសត្វដែលបានខាំ ។

Yang បន្ទាប់មក បានដឹងថា កូនប្រុសអ្នកស្រីត្រូវបានពស់ចឹក ។ ភ្លាមៗនោះ អ្នកស្រីបានព្យាយាម បឺតពិសចេញមុខរបួសកូន ។ នៅពេលបញ្ចប់នៃបឺតពិសចេញ, Yang បានយកស្រាមកញី និងចងរឹតកងដៃយ៉ាងតឹង ។ លើសពីនោះ អ្នកស្រីក៏បានតប់លើដៃកូន ក្រែងធានាថាពិសនឹងចេញអស់ ។ ទោះជាយ៉ាងណា ដោយអស់សង្ឃឹម, អ្នកស្រីបានទាញកាំបិតពីចង្ក្រានបាយ និងកាប់ដៃរបស់កូនក្លាយជារបួសធ្ងន់តែម្តង និងឈាមបាញ់ហូរពុំឈប់ ។ ដោយឃើញស្ថានភាពកូនប្រុសកាន់តែធ្ងន់ទៅៗ ម្តាយភ័យស្លន់ស្លោរូបនោះ បានបីកូនទៅកាន់មន្ទីរពេទ្យក្បែរផ្ទះ ។

ដោយសារមន្ទីរពេទ្យក្នុងតំបន់ ពុំទទួលយក, អ្នកស្រីក៏បាននាំកូនទៅកាន់មន្ទីរពេទ្យធំ ក្នុងស្រុក Yongchuan ។ អ្នកស្រី Yang និយាយថាៈ “ខ្ញុំគ្មានលុយទេ និងត្រូវស្វែងរកអ្នកជិតខាង ដើម្បីខ្លីលុយ ២,០០០ យ៉ន់ ។ កូនប្រុសរបស់ខ្ញុំត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ ហើយពេទ្យផ្តល់ថ្នាំប្រឆាំងការឆ្លងមេរោគ មុនពេលវះកាត់” ។

ក្រុមគ្រួពេទ្យប្រាប់អ្នកសារព័ត៌មានថា តាមការពិនិត្យដំបូង នោះជាតិពិសរបស់ពស់មិនធំទេ ។ ប៉ុន្តែ សកម្មភាពរបស់ Yang បានបង្កឥទ្ធិពលអាក្រក់បណ្តាលឲ្យខូចខាតបន្ទាប់បន្សំ ។ ទោះជាយ៉ាងណា ក្មេងនេះបានរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែ នៅតែត្រូវសម្រាកព្យាបាលក្នុងមន្ទីពេទ្យ ដើម្បីធ្វើការតាមដាន ៕

 


ក្មេងប្រុស​ម្នាក់​ស្ទើរ​បាត់​បង់ដៃ បន្ទាប់​ម្តាយ​យក​កាំបិត​កាប់​កដៃ ក្នុង​បំណង​ព្យាបាល​របួស​ពស់​ចឹក​

ព្រះសង្ឃ​១​ក្រុម​ទិញ​បង្កង ២៧២ គ​.​ក្រ ពី​អាជីវករ​ជាច្រើន ដើម្បី​យកមក​ព្រលែង​ចូល​សមុទ្រ (​តើ​ចង់​អប់រំ​អ្វី ?)

ក្មេងប្រុស​ម្នាក់​ស្ទើរ​បាត់​បង់ដៃ បន្ទាប់​ម្តាយ​យក​កាំបិត​កាប់​កដៃ ក្នុង​បំណង​ព្យាបាល​របួស​ពស់​ចឹក​

អគ្គ​លេខាធិការ​អ.ស.ប.​​ស្នើ​ឲ្យមាន​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ឥត​លម្អៀង​អំពី​ឃាត​កម្ម​លោក ​កែម ឡី​​