ស្ត្រី​2​នាក់​ដេក​គ្រែ​តែ​មួយ គេ​រំលោភ​ម្នាក់​មិនដឹង !

ស្ត្រី​2​នាក់​ដេក​គ្រែ​តែ​មួយ គេ​រំលោភ​ម្នាក់​មិនដឹង !



រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរ​លេង​សប្បាយ​ហ៊ឺ​ហា​ចូល​ក្លិប​ឌី​ស្កូ​យីហោ «​ស្ប៉ា​យ​ឌ័​រ​» និង​ផឹកស៊ី​អស់​ស្រា​បៀរ​ចំនួន​៦​កំប៉ុង​បណ្តាល​ឲ្យ​ស្រវឹង​ធ្លាក់​ភ្នែក ។ បន្ទាប់​មក​បាន​ចូល​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង រួច​ចូល​ទៅ​ក្នុង​បន្ទប់​ស្ត្រី​មេម៉ាយ​កូន​១​ម្នាក់​ ដែល​កំពុង​ស្រវឹងស្រា​ និង​ទើប​ចេញពី​ក្នុង​ក្លិប​នោះ​ដែរ​ភ្លេច​ដាក់​គន្លឹះទ្វារ ចាប់​ខ្ទប់មាត់​នាង​ជាប់ ​មិន​ឲ្យ​ស្រែក ហើយ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ។

ក្រោយ​ពី​មាន​សកម្មភាព​ចាប់រំលោភ​នេះ នាង​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ដឹង​ដល់​ម្ចាស់ផ្ទះ​សំណាក់​ឃាត់ខ្លួន​បុរស​រូប​នេះ​ប្រគល់​ទៅ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​សាកសួរ ។ ជាមួយ​នេះ នាង​បាន​ទាមទារ​សំណង​ចំនួន​២​ពាន់​ដុល្លារ ប៉ុន្តែ​ដោយ​ជនសង្ស័យ​មិន​មាន​លទ្ធភាព ក៏​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ។

ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​សំណាក់ យីហោ «​ប៊ុ​ន ឈ​ន​» ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ដែល​រង​ការ​ចោទប្រកាន់​ថា​ បាន​ចាប់រំលោភ​នោះ​ឈ្មោះ សុទ្ធ សុ​ធន់ អាយុ​៣១​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ខាងលើ និង​មានស្រុក​កំណើត​នៅ​សង្កាត់​ព្រៃ​នប់ ខណ្ឌ​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ចំណែក​ស្ត្រី​ដែល​អះអាង​ថា ត្រូវ​បុរស​នោះ​ចាប់រំលោភ មាន​អាយុ​២៧​ឆ្នាំ នាង​ជា​ស្រី​មេម៉ាយ​លែង​ប្ដី​៥​ឆ្នាំ​ហើយ និង​មានកូន​ប្រុស​ម្នាក់ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ចោម​ចៅ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​តាម​រយៈ​ការ​បំភ្លឺ​ពី​សំណាក់​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​ថា នៅ​មុន​ពេល​កើតហេតុ​ទាំង​ជនសង្ស័យ និង​នាងរង​គ្រោះ រួម​ទាំង​មិត្តភក្ដិ​របស់​នាង​ម្នាក់ បាន​ចូល​មក​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​របស់​គាត់​ជា​បន្តបន្ទាប់ ។ ខណៈនោះ គាត់​បាន​ឲ្យ​ជនសង្ស័យ​ចូល​ដេក​នៅ​បន្ទប់​លេខ​៧ ឯ​ស្ត្រី​រង​គ្រោះ​និង​មិត្តភក្ដិ​ចូល​ដេក​នៅ​បន្ទប់​លេខ​១៦ ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ដែរ ហើយ​គាត់​មិន​បានដឹង​ថា បុរស​នោះ​ចូល​ទៅ​ចាប់រំលោភ​ស្ត្រី​រង​គ្រោះ​បែប​នេះ​ឡើយ ។ លុះដល់​វេលា​ទៀប​ភ្លឺ ស្រាប់តែ​ឮ​សម្រែក​ឲ្យ​ជួយ​គាត់​ក៏​ទៅ​មើលឃើញ​ជនសង្ស័យ​ស្រាត​ននលគក ចំណែក​ស្ត្រី​រង​គ្រោះ​ក៏​ស្រាត​ននលគក​ដែរ ប៉ុន្តែ​នាង​ដណ្ដប់ភួយ​និង​បាន​ប្រាប់​គាត់​ថា​ត្រូវ​ជន​នោះ​ចាប់រំលោភ ទើប​គាត់​ឃាត់ខ្លួន​និង​ហៅ​នគរបាល​ឲ្យ​ទៅ​យក​តែ​ម្ដង ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ក្លិប​ឌី​ស្កូ​យីហោ «​ស្ប៉ា​យ​ឌ័​រ​» ដោយ​ផឹក​អស់​ស្រា​បៀរ​ចំនួន​៦​កំប៉ុង បណ្ដាល​ឲ្យ​ស្រវឹង​ធ្លាក់​ភ្នែក លុះ​ពេល​ចេញពី​ក្លិប​ក៏​ទៅ​ដេក​នៅផ្ទះ​សំណាក់​យីហោ «​ប៊ុ​ន ឈ​ន​» ។ ក្រោយមក​ស្រាប់តែ​លែង​ដឹង​អ្វី​ទាំងអស់ និង​ត្រូវ​បាន​ម្ចាស់ផ្ទះ​សំណាក់​ដាស់ ហើយ​ពេល​ដឹងខ្លួន​ឡើង ម្ចាស់ផ្ទះ​សំណាក់​ប្រាប់​ថា បន្ទប់​ឯង​គឺ​លេខ​៧​ឯណោះ​ទេ ចុះ​ហេតុ​អ្វី​បានជា​មក​ដេក​នៅ​ក្នុង​បន្ទប់​លេខ​១៦​ទៅ​វិញ ។

ពេល​នោះ​ខ្លួន​ក៏​មានការ​ងឿងឆ្ងល់​ដែរ មិនដឹង​ថា​ហេតុ​អ្វី​ទើប​បានជា​ចូល​ទៅ​បន្ទប់​នោះ​ឡើយ ព្រោះ​ស្រវឹង​ខ្លាំង​ពេល​អត់​ចាំ ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​ត្រូវ​ស្ត្រី​ខាងលើ​ចោទ​ថា ខ្លួន​ចាប់​នាង​រំលោភ និង​បាន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ទៀត ។

ចំណែក​ស្ត្រី​រូប​នេះ​បាន​ឲ្យ​នគរបាល​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​នាង​បាន​ដើរ​លេង ផឹក​ស៊ី​ជាមួយ​មិត្តភក្ដិ និង​ចូល​ទៅ​លេង​នៅ​ក្នុង​ក្លិប​ឌី​ស្កូ​យីហោ «​ស្ប៉ា​យ​ឌ័​រ​» នោះ​ដែរ ។ បន្ទាប់​មក នាង​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ប៊ុ​ន ឈ​ន​» ប៉ុន្តែ​ដោយសារ​ស្រវឹង​ខ្លាំង​ពេក ទើប​ភ្លេច​មិន​បាន​ដាក់​គ​ន្លឹ​ស​ទ្វារ ហើយ​ខណៈ​កំពុង​ដេក​លក់​ស្រាប់តែ​ជន​នោះ​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ ។ ភ្លាម​ៗ​នោះ​នាង​បាន​ស្រែក​ដែរ ប៉ុន្តែ​ជន​នោះ​ខ្ទប់មាត់​នាង​ជាប់​ទើប​ស្រែក​មិន​រួច ហើយ​ជន​នោះ​រំលោភ​នាង​រហូត​បាន​សម្រេច ។ បន្ទាប់​មក​ទើប​នាង​អាច​ស្រែក​បាន​ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​មិត្តភក្ដិ​នាង​ក៏​ភ្ញាក់ពីដេក ចំណែក​ម្ចាស់ផ្ទះ​សំណាក់​បាន​ទៅ​ដល់​ជួយ​ឃាត់ខ្លួន​ជន​នោះ​ប្រគល់​ឲ្យ​នគរបាល ។

ដោយឡែកប្រភព​នានា​បាន​សម្ដែង​ការ​ងឿងឆ្ងល់​ផង​ដែរ​ថា នៅ​ពេល​ដែល​ស្ត្រី​រូប​នេះ​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​ មាន​គ្នា​ដល់​ទៅ​២​នាក់​ គឺជា​មួយ​ភក្ដិ​ស្រី​ម្នាក់ និង​ដេក​នៅ​លើ​គ្រែ​តែ​មួយ ​ជាមួយ​គ្នា​ថែម​ទៀត មិនមែន​ម្នាក់ឯង​ទេ ។ ចុះបើ​បែប​នេះ ហេតុ​អី្វ​បានជា​ពេល​ជនសង្ស័យ​ចូល​ទៅ​ចាប់រំលោភ​នោះ មិត្តភក្ដិ​នាង​ដែល​ដេក​នៅ​គ្រែ​ជាមួយ​គ្នា​មិនដឹង​អ៊ី​ចឹ​ង? លុះ​ជន​នោះ​រំលោភ​បាន​សម្រេច ទើប​នាង​នឹកឃើញ​ស្រែក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ៕