អ៊ិន សុភិន យករឿង “សួស្ដី​លោកគ្រូ​កំលោះ” ដើម្បី​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ត

ម្ចាស់​ផលិតកម្ម​មហា​ហង្ស អ៊ិន សុភិន  បាន​រៀបរាប់​ឲ្យ​ដឹង​ថា លោក​មាន​ការ​សង្ឃឹម​ទៅ​លើ​រឿង “សួស្ដី​លោកគ្រូ​កំលោះ” ដែល​ទើប​ក្រុង​ពាលី​ព្រឹក​នេះ​ថា​អាច​នឹង​យក​ទៅ​ប្រកួត​ប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ​បាន។

 

អ៊ិន សុភិន យករឿង “សួស្ដី​លោកគ្រូ​កំលោះ” ដើម្បី​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ត

 

“បាន​ជា​ខ្ញុំ​មាន​ការ​សង្ឃឹម​ខ្ពស់​បែប​នេះ ព្រោះ​រឿង​ថ្មី​នេះ​មាន​បញ្ចូល​ការ​អប់រំ​ច្រើន។ ម្យ៉ាង​វិញ​ទៀត ​​ខ្ញុំ​បាន​ជ្រើសរើស​អ្នក​និពន្ធ អ្នក​ដឹក​រឿង “អ្នកនាង​ម្ចាស់​ឡឺកឺ” រួម​ទាំង​ខ្ញុំ ដើម្បី​ធ្វើឲ្យ​រឿង​នេះ​ កាន់តែ​ល្អ​ជាង​រឿង សុខ សោម៉ាវត្តី ដើរ​តួឯក​កាលពី​មុន​ទៀត។”

 

ឪពុក​តារា​សម្ដែង ភិន សុដាលីស រូប​នេះ​ បាន​បន្ត​បញ្ជាក់​ថា​សាច់​រឿង “សួស្ដី​លោកគ្រូ​កំលោះ” មាន​ភាព​ល្អ​ជាង អប់រំ​ច្រើន​ជាង​រឿង “អ្នកនាង​ម្ចាស់​ឡឺកឺ” ទៅ​ទៀត។ មូលហេតុ​ដែល​លោក​ហ៊ាន​និយាយ​ដូច​ឃ្លា​ខាង​ដើម​ព្រោះ មុន​ពេល​ចាប់ផ្ដើម​ទាំង​អ្នក​និពន្ធ ក៏​ដូចជា​អ្នក​ដឹក​នាំ​សម្ដែង​របស់លោក​បាន​ប្ដេជ្ញា​ចិត្ត​ឲ្យ​អស់​ពី​លទ្ធភាព​ថា​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​ពេល​មុន​ៗ។

 

រឿង​ដែល​ទើប​ក្រុង​ពាលី​ព្រឹក​នេះ​ នឹង​ត្រៀម​ដាក់​បញ្ចូល​ទៅ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ជាតិ​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ លោក អ៊ិន សុភិន បញ្ជាក់។

 

 អ៊ិន សុភិន យករឿង “សួស្ដី​លោកគ្រូ​កំលោះ” ដើម្បី​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ត

 

“សួស្ដី​លោកគ្រូ​កំលោះ” រៀបចំ​ក្រុង​ពាលី​ព្រឹក​មិញ​នេះ ក្នុង​ភោជនីយដ្ឋាន ផ្ទះ​ស្រា​ក្រហម ក្នុង​ខណ្ឌ​ទួលគោក​ដែល​ជា​កម្មសិទ្ធិ​ម្ចាស់​ផលិតកម្ម​ខាង​លើ​តែម្ដង។ ចំណែក​តួ​សម្ដែង​មាន​ដូចជា​ អ្នកនាង សុខ សោម៉ាវត្តី ប៉េងប៉ោង លោក ជា សុវណ្ណនរាហ៍ អូន ឧស្សាហ៍ នាយ ពាក់មី គ្រឿន  លឹម រដ្ឋា និង​តារា​កិត្តិយស​ជាច្រើន​រូប​ទៀត៕

 

អ៊ិន សុភិន យករឿង “សួស្ដី​លោកគ្រូ​កំលោះ” ដើម្បី​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ត

 

អត្ថបទ៖ទ្រី រ៉ាវី