Gerrard៖ “មិន​យូរ​​ទេ​ អង់គ្លេស​នឹង​ធ្វើ​ឲ្យ​ Fans ញញឹម​ឡើង​វិញ”

Steven Gerrard ​អតីត​ប្រធាន​ក្រុម​តោ​កំណាច​អង់គ្លេស ជឿ​ថា​អង់គ្លេស​ ​នឹង​​ខ្លាំង​ជាង​មុន​ ក្នុង​ពេល​ឆាប់ៗ និង​អាច​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ញញឹម​ឡើង​វិញ បន្ទាប់​ពី​ខក​ចិត្ត​​យ៉ាង​អាម៉ាស់​​នៅ​ Euro 2016។

 

Gerrard៖ “មិន​យូរ​​ទេ​ អង់គ្លេស​នឹង​ធ្វើ​ឲ្យ​ Fans ញញឹម​ឡើង​វិញ”

Steven Gerrard ​អតីត​ប្រធាន​ក្រុម​តោ​កំណាច​អង់គ្លេស

 

អតីត​ប្រធាន​ក្រុម​ហង្ស​ក្រហម​ Liverpool ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្រុម​ LA Galaxy ​រូប​នេះ​ បាន​ប្រាប់​ដល់​ Laduma ថា៖ “សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ (FA) ​​កីឡាករ​ទាំង​អស់ ​បុគ្គលិក​ទាំង​អស់ និង​គ្រូ​បង្វឹក​ថ្មី​​នា​ពេល​ខាង​មុខ​ នឹង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ និង​រីក​ចំរើន​ជាង​មុន​ ហើយ​មិន​យូរ​ទេ អ្នក​គាំទ្រ​ នឹង​អាច​ញញឹម​​ឡើង​វិញ”។

 

Gerrard៖ “មិន​យូរ​​ទេ​ អង់គ្លេស​នឹង​ធ្វើ​ឲ្យ​ Fans ញញឹម​ឡើង​វិញ”

Gerrard កាល​ World Cup 2014

 

Gerrard ​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​អង់គ្លេស​១១៤​ប្រកួត​ យល់​ថា​​សម្ពាធ​ដ៏​ច្រើន​ពី​បណ្ដា​សារព័ត៌មាន​ធំៗ បាន​ធ្វើ​ឲ្យ​កីឡាករ​មាន​ភាព​ភ័យ​ខ្លាច។ កីឡាករ​វ័យ​៣៦​ឆ្នាំ បាន​បន្ថែម​ថា៖ “បទ​ពិសោធន៍​ដ៏​ឈឺចាប់​នេះ​ ​នឹង​ជួយ​ឲ្យ​កីឡាករ​ទាំង​អស់​ ខិត​ខំ​ជាង​មុន​ ព្រោះ​ពួកគេ​មិន​ចង់​ជួប​រឿង​ដូច​នេះ​ជា​លើក​ទី​២​ទេ។ កីឡាករ​ទាំង​អស់ ​​មាន​ភាព​ភ័យ​ខ្លាច​ ព្រោះ​​ការ​រំពឹង​ទុក​ខ្ពស់​ពេក ប៉ុន្តែ​ពួកគេ​នឹង​ទម្លាប់​វា​ នៅ​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត”។

 

Gerrard៖ “មិន​យូរ​​ទេ​ អង់គ្លេស​នឹង​ធ្វើ​ឲ្យ​ Fans ញញឹម​ឡើង​វិញ”

ក្រុម​អង់គ្លេស​ ធ្លាក់​ពី​ Euro 2016 ក្រោយ​ចាញ់​អ៊ីស្លង់ ២-១ ​

 

អង់គ្លេស ​មិន​ដែល​ឈ្នះ​ពាន​ Euro ទេ​ តែ​ធ្លាប់​បាន​លេខ​៣​ម្ដង កាល​ឆ្នាំ​១៩៦៨។ រីឯ​កាល​ Euro 2016 ថ្មីៗ​នេះ​​ ពួកគេ​រំពឹង​ថា នឹង​អាច​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ ឬ​យក​ឈ្នះ​ពាន​ឲ្យ​បាន​ ប៉ុន្តែ​បែរ​ជា​ធ្លាក់​ត្រឹម​វគ្គ​​១៦​ក្រុម ក្រោយ​ចាញ់​ក្រុម​អ៊ីស្លង់​ ២-១។ ​បន្ទាប់​មក​ គ្រូ​បង្វឹក​ Roy Hodgson ​ក៏​បាន​ប្រកាស​លាលែង​ពី​តំណែង​ ហើយ​រហូត​ទល់​ពេល​នេះ​ FA កំពុង​តែ​​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc