អស់ពី Messi! ឥឡូវ Ronaldo នាំម្តាយ និង​កូនប្រុស មកលំហែកាយ នៅកោះ Ibiza វិញម្តង

អេស្ប៉ាញ៖ គិតត្រឹមមិនទាន់បានមួយសប្តាហ៍ផង កោះ Ibiza នៃប្រទេសអេស្ប៉ាញ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារកីឡាករបាល់ទាត់ លំដាប់កំពូល ២រូប បានមកកម្សាន្ត និងលំហែកាយនៅទីនេះ គឺ Lionel Messi និង Cristiano Ronaldo ។

គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ កីឡាករលំដាប់កំពូលពិភពលោក Lionel Messi បានវិលត្រលប់មកកាន់ប្រទេសអេស្ប៉ាញវិញ ហើយក៏បាននាំប្រពន្ធ និងកូន ដើរកម្សាន្ត នៅឯកោះ Ibiza នៅប្រទេសអេស្ប៉ាញផងដែរ ដែលមើលហាក់ដូចជាមានសេចក្តីសុខណាស់។ រំលងប៉ុន្មានថ្ងៃក្រោយមក គេក៏បានសង្កេតឃើញ កីឡាករឆ្នើមមួយរូបទៀត គឺ Cristiano Ronaldo ក៏បាននាំក្រុមគ្រួសារមកលំហែកាយនៅកោះនេះដែរ ពោលគឺក្រោយពី Messi មកលេងមុនប៉ុន្មានថ្ងៃ ។

ក្រោយពីបញ្ចប់ភារកិច្ចនៅពានរង្វាន់ទ្វីបអឺរ៉ុបបានជោគជ័យហើយ Ronaldo ក៏បានវិលត្រលប់មកប្រទេស ព័រទុយហ្គាល់ ដើម្បីអបអរសាទរ វិញដែរ។ ហើយថ្មីៗនេះ រូបលោក ក៏បាន វិលត្រលប់មក អេស្ប៉ាញវិញ ដើម្បីត្រៀមប្រកួតបើករដូវកាលថ្មីជាមួយ Real Madrid ។

សូមបញ្ជាក់ផងដែរ Ronaldo កំពុងស្ថិតក្នុងការតាមដាន ពីបញ្ហារបួសជង្គង់ របស់គាត់នៅឡើយទេ ប៉ុន្តែមិនថ្វី កីឡាកររូបនេះ បាននាំ ម្តាយ និងកូនរបស់ខ្លួន មកដើរកម្សាន្តនៅកោះ Ibiza ដោយបានជួលទូកធំ តម្លៃ ៤០,០០០ផោន (ជាង ៥មឺុនដុល្លារអាមេរិក) លំហែកាយ ដោយមិនខ្វល់ខ្វាយពីរបួសរបស់ខ្លួន ។

ក្នុងការដើរកម្សាន្ត នៅកោះដ៏ស្រស់ស្អាតមួយនេះ Ronaldo បានបង្ហាញនូវដងខ្លួនដ៏គួរឲ្យទាក់ទាញរបស់គេ ដោយបានសម្រាកក្រោមកម្តៅថ្ងៃ ដែលហាក់មើលទៅ រូបគាត់កំពុងតែ ស្រស់ស្រាយជាមួយអារម្មណ៍ ជ័យជំនះ របស់ខ្លួននាពេលថ្មីៗនេះ ទោះបីជាមានបញ្ហារបួសក៏ដោយ ។

បន្ថែមពីនេះទៀត Ronaldo មិនថែមទាំងបាននាំក្រុមគ្រួសារមកលំហែកាយទេ រូបគេក៏បានបរិច្ចាកទឹកប្រាក់ ២៧៥,០០០ ផោន (ជាង ៣៧ មឺុនដុល្លារ) ដើម្បីជួយនូវជនរងគ្រោះពីជម្ងឺមហារីកទៀតផង៕

ដូច្នេះបើចង់ដឹងថា ដំណើរកម្សាន្តរបស់កីឡាកររូបនេះ យ៉ាងណានោះ អាចទស្សនារូបភាពជាច្រើនសន្លឹក នៅខាងក្រោមនេះបាន៖ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត