ភ្លើងឆេះសន្ធោសន្ធៅផ្សែងខ្មៅងងឹត Eiffel Tower ក្រោយរថយន្តដឹកកាំជ្រួចផ្ទុះឆេះក្នុងទីក្រុងប៉ារីស

កំសួលផ្សែងខ្មៅដ៏ងងឹតធំធេងមួយ បានផុសផុលខ្មួលខ្មាញពេញផ្ទៃវាហាស៍ ក្បែរទួអេហ្វែល (Eiffil Tower) ក្រោយប៉ូលីសបារាំងបានរាយការណ៍ថា រថយន្តដឹកទំនិញដែលផ្ទុកពេញដោយកាំជ្រួច បានឆាបឆេះនៅក្នុងទីក្រុងបារីស ។

របាយការណ៍នេះ ពុំទាន់ត្រូវបានបញ្ជាក់នៅឡើយ ប៉ុន្តែ ខ្សែវីដេអូឃ្លីបពីហេតុការណ៍នេះ បានបង្ហាញឲ្យឃើញភ្លើងឆេះសន្ធោសន្ធៅដ៏ខ្លាំងក្លាមួយ ហើយមនុស្សម្នាភ័យស្លន់ស្លោរត់គេចចេញពីកន្លែងកើតយកប្រាសអាយុរៀងៗខ្លួន ។

ខណៈពេលនោះផងដែរ ប្រធានាធិបតីបារាំង Francois Hollande ក៏បានធ្វើដំណើរទៅកាន់កើតហេតុខាងលើ ។

ហេតុការណ៍នេះបានកើតឡើង គឺបន្ទាប់រថយន្តដឹកកាំជ្រួចខាងលើបានបើកចូលក្នុងកន្លែងហ្វូងមនុស្ស ដែលកំពុងទិវា Bastille Day នៅក្នុងក្រុង Nice ។

ទោះជាយ៉ាងណា ពុំមានការចង្អុលបង្ហាញណាមួយបញ្ជាក់ថា ករណីនេះជាប់ទាក់ទងទៅនឹងអំពើភេរវកម្មនោះទេ ហើយប៉ូលីសបានបញ្ជាក់ថា គ្មានអ្វីត្រូវបារម្ភអំពីអំពើនេះដែរ ៕


Related Posts