Desire 628 មក​ដល់​ម្សិលមិញ​តម្លៃ​ជាង ២៧៥ ដុល្លារ​

ហាង​លក់​ទូរសព្ទ​ល្បី​មួយ​បាន​បង្ហាញ​ទូរសព្ទ​​ត្រកូល Desire ម៉ូដែល​ថ្មី ​ HTC Desire 628  កាល​ពី​ម្សិលមិញ​នេះ ដោយ​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែល ២៧៥ ដុល្លារ។

 

Desire 628 មក​ដល់​ម្សិលមិញ​តម្លៃ​ជាង ២៧៥ ដុល្លារ​

 

@ការ​រចនា​តួខ្លួន​

 

HTC Desire 628 ត្រូវ​បាន​រចនា​រូបរាង​ខាង​ក្រៅសាមញ្ញ ងាយស្រួល​កាន់ ក្រាល​ដោយ​អេក្រង់​ប្រភេទ Super LCD មិន​ងាយ​ឆ្កូត ទំហំ ៥ អ៊ីញ។

 

Desire 628 មក​ដល់​ម្សិលមិញ​តម្លៃ​ជាង ២៧៥ ដុល្លារ​

 

 

@សមត្ថភាព​កាមេរ៉ា

 

Desire 628 បំពាក់​មក​ជាមួយ​កាមេរ៉ា​ខាងក្រោយ​ទំហំ ១៣ មេហ្គាផិចសែល​និង​កាមេរ៉ា​ខាង​មុខ​ទំហំ ៥ ​មេហ្គាផិចសែល អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​ជាមួយ​​ភ្លើង Flash  មួយគ្រាប់។

 

Desire 628 មក​ដល់​ម្សិលមិញ​តម្លៃ​ជាង ២៧៥ ដុល្លារ​

 

@កម្លាំង​ម៉ាស៊ីន​

 

HTC Desire 628 ឆ្នាំ ២០១៦ នេះ​ភ្ជាប់​មក​ជាមួយ​បន្ទះ​ឈីប CPU ​ប្រភេទ MTK6753 ទំហំ 64-bit ល្បឿន 1.3 GHz  ទំហំ RAM 3GB ​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 32GB អាច​បន្ថែម​មេម៉ូរី​ក្រៅ​បាន​ប្រភេទ MicroSD ដល់​ទៅ 2 TB និង​អាច​ដាក់​ស៊ីម​បាន​ពីរប្រភេទ Nano SIM ​ដើរ​ដោយ​បច្ចេកវិទ្យា 4G LTE។ ជាមួយ​សមត្ថភាព​អាច​បង្ហាញ​រូបភាព​កម្រិត HD និងកម្រិត​​ Resolution ៧២០ ភិចស៊ែល HTC Desire 628 ​ដើរ​​​ដោយ​ប្រព័ន្ធប្រតិបត្តិការណ៍ Android 5.1 (Lollipop) ស្រដៀង​ទៅ​នឹង​ខ្សែស្រឡាយ​​ HTC Desire ជំនាន់​មុន​ៗ​​ដែរ។

 

អត្ថបទ៖ រក្សា