ថៃ ជួប ប្រ៊ុយណេ មុន ឡាវ ជួប ទី​ម័​រ​ខាងកើត ល្ងាច​នេះ​ និពន្ធដោយ : សឿន វណ្ណឌេត       July-15-2016, 1:56 pm         294

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ ជួប ប្រ៊ុយណេ មុន ឡាវ ជួប ទី​ម័​រ​ខាងកើត ល្ងាច​នេះ​​ក្រុម​ការពារ​ជើងឯក​ថៃ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន​ប្រ៊ុយណេ​មុន​ក្រុមយុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​ឡាវ ជួប​ប្រកួត​ជាមួយ​ក្រុមយុវជន​ទី​ម័​រ​ខាងកើត ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នៃ​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ប្រចាំឆ្នាំ​២០១៦ AFF U16 Championship 2016​។

​ក្រុម​ការពារ​ជើងឯក ថៃ ក្រោយពី​លត់​ក្រុមយុវជន​ទី​ម័​រ​ខាងកើត ៣-០ នា​ការប្រកួត​លើកទីមួយ​របស់ខ្លួន​ត្រូវ​ជួប​ប្រកួត​លើក​ទី​២​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​ប្រ៊ុយណេ នា​វេលា​ម៉ោង​៣ និង​៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុន​ក្រុមយុវជន​ជម្រើសជាតិ​ឡាវ ជួប ក្រុមយុវជន​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​៕  

*​កម្មវិធី​ប្រកួត​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ នេះ​៖
- ម៉ោង​១៥:៣០​នាទី​៖ ថៃ ជួប ប្រ៊ុយណេ នៅ​ពហុ​កីឡដ្ឋាន​ជាតិ
- ម៉ោង​១៨:៣០​នាទី​៖ ឡាវ ជួប ទី​ម័​រ​ខាងកើត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

ថៃ ជួប ប្រ៊ុយណេ មុន ឡាវ ជួប ទី​ម័​រ​ខាងកើត ល្ងាច​នេះ​ និពន្ធដោយ : សឿន វណ្ណឌេត       July-15-2016,  1:56 pm         294