អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប អគ្គស្នងការ​នគរបាល​ជាតិ​រសៀល​នេះ​ និពន្ធដោយ : ថ្មីៗ       July-15-2016, 2:18 pm         132

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប អគ្គស្នងការ​នគរបាល​ជាតិ​រសៀល​នេះ​​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​២០១៦​បាន​ឈានដល់​សប្តាហ៍​ទី​១៣​ហើយដោយ ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប​ប្រកួត​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ នៅ​កីឡដ្ឋាន​វើ​ស្ទើ​ន​នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ​។

​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ជា​ក្រុម​ដែល​កំពុង​ឈរ​លំដាប់​លេង​រៀង​ទី​២​នៃ​បាត​តារាង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​សប្តាហ៍​ទី​១៣​នេះ នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន ជា​កន្លែង​ដែល​ខ្លួន​រង​ការបំបាក់​របស់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៤-១ កាលពី​សប្តាហ៍​ទី​១២​កន្លងទៅ​។

​កាលពី​សប្តាហ៍​ទី​១២​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បាន​យកឈ្នះ​លើ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ១-០ នេះ​ជា​ជ័យជម្នះ​លើកដំបូង​របស់​ក្រុម​នេះ ខណៈ​១១​ប្រកួត​កន្លង​មិន​ធ្លាប់​ទទួលបាន​ជ័យជម្នះ​នោះទេ ពោលគឺ​ចាញ់​៦​លើក និង​ស្មើ​៥​លើក​។ ចំណែក​អាស៊ី​អឺរ៉ុប​១២​ប្រកួត ឈ្នះ​១​លើក ចាញ់​៨​លើក និង​ស្មើ​៣​លើក​៕ 

*​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ នេះ​
- ម៉ោង​៣:៣០​នាទី​៖ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប អគ្គស្នងការ​នគរបាល​ជាតិ នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន