ទឹម រដ្ឋា ភ័យ​ស្លន់ស្លោ ​ពេល​ម្ដាយ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​

ទឹម រដ្ឋា ភ័យ​ស្លន់ស្លោ ​ពេល​ម្ដាយ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​



ភ្នំពេញ ៖ តារា​សម្ដែង ​និង​ជាតា​រា​ម៉ូ​ឌែ​ល​រាង​ខ្ពស់ស្រឡះ​កញ្ញា ទឹម រដ្ឋា ថ្មីៗ​នេះ​ ជួប​រឿង​ស៊យ​ក្នុង​គ្រួសារ​ ដែល​ធ្វើ​ឲ្យ​នាង​ និង​បងប្អូន​មាន​ការ​មិន​សប្បាយចិត្ត ​ខណៈ​ដែល​ម្តាយ​ជាទី​ស្រឡាញ់​​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​កន្លែង ​ក្នុង​រាជធានី​ភ្នំពេញ។

ទឹម រដ្ឋា ភ័យ​ស្លន់ស្លោ ​ពេល​ម្ដាយ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ ​តារា​សម្ដែង​ស្រី​កញ្ញា ទឹម រដ្ឋា កាលពី​ថ្ងៃទី​១៤ ខែកក្កដា ម្សិលមិញ ​នាង​បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​ ដោយបង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ម្ដាយ​របស់​នាង​ដែល​កំពុង​សម្រាក​ និង​ដាក់​អុ​ស៊ី​ហ្សែន ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ដោយ​អារម្មណ៍​ភិតភ័យ​ព្រួយបារម្ភ​ខ្លាំង​អំពី​ស្ថានភាព​អាការៈ​ជំងឺ​ម្តាយ​របស់​នាង​ផង​នោះ។

ទឹម រដ្ឋា ភ័យ​ស្លន់ស្លោ ​ពេល​ម្ដាយ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​

ជា​មួយ​គ្នានេះដែរ​តារា​ស្រី​រូប​ស្រស់​កញ្ញា ទឹម រដ្ឋា ក៏បាន​លើកដៃ​បួងសួង​សុំ​ឲ្យ​ព្រះ​ជួយ​ម្ដាយ​របស់​នាង​ឲ្យ​ឆាប់​រួច​ផុត​ពី​ជំងឺ​នេះ​ផង​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​តារា​ស្រី​រូបនេះ​មិនបាន​បញ្ជាក់​ប្រាប់​ពី​អាការៈ​នៃ​ជំងឺ​ម្តាយ​របស់​នាង​ថា​ឈឺ​អ្វី​នោះ​ទេ ​ខណៈ​មាន​មហាជន​ជាច្រើន​កំពុង​ចង់​ដឹង​ស្ទើរ​គ្រប់គ្នា​នោះ។

ទឹម រដ្ឋា ភ័យ​ស្លន់ស្លោ ​ពេល​ម្ដាយ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​

ដោយឡែក​បើ​តាម​ប្រភព​ពី​រង្វង់​អ្នក​សិល្បៈ​ស្និទ្ធស្នាល​ជាមួយ​នាង ទឹម រដ្ឋា បាន​បង្ហើប​ប្រាប់​ថា​អ្នកស្រី ផាន អៀង ម្ដាយ​របស់​តារា​សម្ដែង​កញ្ញា ទឹម រដ្ឋា បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​លើស​ឈាម​ដែល​ធ្វើ​ឲ្យ​សម្ពាធ​ឡើង​ខ្ពស់​បណ្ដាល​ឲ្យ​គាត់​ងងឹត​ និង​មាន​អាការៈ​ថប់ៗ​ផ្លូវ​ដង្ហើម ​តែ​ភ្លាមៗ​នោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​តែម្តង។

ទឹម រដ្ឋា ភ័យ​ស្លន់ស្លោ ​ពេល​ម្ដាយ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​

តាម​ការ​កត់សម្គាល់​ក្រោយពី​ទទួល​បាន​ដំណឹង ​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ពី​សំណាក់​ម្ដាយ​របស់​តារា​ស្រី​កញ្ញា ទឹម រដ្ឋា ភ្លាមៗ​នោះ​គេ​សង្កេតឃើញ​ទស្សនិកជន​គាំទ្រ​និង​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ព្រមទាំង​សិល្បករ​-​សិល្បការិនី​មួយ​ចំនួន​បាន​ផ្ញើ​សារ​សួរនាំ​ពី​អាការៈ​ជំងឺ​ហើយក៏​ជូនពរ​ឲ្យ​ម្តាយ​ជាទី​ស្រឡាញ់​របស់​កញ្ញា ទឹម រដ្ឋា ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផង​ដែរ​៕