ការ​ផ្សព្វផ្សាយ​ស្ដីពី​ការ​ទទួល​បាន​ដើមទុន​បន្ថែម ​ តាមរយៈ​ទីផ្សារ​មូល​ប​ត្រ​សម្រាប់​ការ​អភិវឌ្ឍ​សហ​គ្រាស​ធុន​តូច និង​មធ្យម​

ការ​ផ្សព្វផ្សាយ​ស្ដីពី​ការ​ទទួល​បាន​ដើមទុន​បន្ថែម ​ តាមរយៈ​ទីផ្សារ​មូល​ប​ត្រ​សម្រាប់​ការ​អភិវឌ្ឍ​សហ​គ្រាស​ធុន​តូច និង​មធ្យម​



ភ្នំពេញ​ ៖ គណៈកម្មការ​មូលបត្រ​កម្ពុជា សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) សហគ្រិន​វ័យក្មេង​កម្ពុជា សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ក្លិប​អ្នក​វិនិយោគ​កម្ពុជា បាន​រៀបចំ​សិក្ខាសាលា ​ស្ដីពី​«​ការ​ទទួល​បាន​ដើមទុន​បន្ថែម​តាមរយៈ​ទីផ្សារ​មូលបត្រ​»​ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ហ្វូ​កេ​ត​ត្រា ដោយមាន​ការ​អញ្ជើញ​ជា​អធិបតីភាព​ពី​លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា។

លោក ស៊ូ សុជាតិ អគ្គនាយក​ នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា សិក្ខា​សាលា​នេះ​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង និង​លទ្ធភាព​ទទួលបាន​ដើមទុន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​ការ​ជំរុញ​ការ​អភិវឌ្ឍ​ទីផ្សារ​មូលប័ត្រ​កម្ពុជា​។

ជាពិសេស​ផ្សព្វ​ផ្សាយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ឬក៏​ក្រុមហ៊ុន​ទាំងអស់​នៅ​ក្នុង​ព្រះរា​ជាណាចក្រ​កម្ពុជា​ស្វែង​យល់​ពី​អត្ថប្រយោជន៍ និង​ការ​ត្រៀមខ្លួន​ស្វែងរក​ដើមទុន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ ក៏ដូចជា​ស្វែងយល់​ពី​បទ​ពិសោធន៍​ ពី​វាគ្មិន​នៅ​ក្នុង​អង្គ​​សិក្ខា​សាលា​ទាក់ទង​ទៅលើ​ដំណោះស្រាយ ទៅ​នឹង​បញ្ហា​ប្រឈម​នានា នៃ​ការ​បោះ​ផ្សាយ​នា​ពេល​កន្លងមក សម្រាប់​យក​ទៅ​ពិចារណា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ឯកជន ក៏ដូចជា​វិស័យ​មូល​ប​ត្រ​កម្ពុជា​៕
ការ​ផ្សព្វផ្សាយ​ស្ដីពី​ការ​ទទួល​បាន​ដើមទុន​បន្ថែម ​ តាមរយៈ​ទីផ្សារ​មូល​ប​ត្រ​សម្រាប់​ការ​អភិវឌ្ឍ​សហ​គ្រាស​ធុន​តូច និង​មធ្យម​