បារមួយនៅ ឈៀងម៉ៃ ជួលកម្លោះសង្ហារៗសាច់ដុំធំៗ រត់តុបម្រើភ្ញៀវ កំពុងតែជ្រួលជ្រើមពេញអីុនធឺណែត

ថៃ៖ តានតឹងក្នុងអារម្មណ៍មែនទេ? តើអ្នកចង់ទទួលបានអារម្មណ៍ ស្រស់ស្រាយ ត្រលប់មកវិញដែរទេ? ប្រសិនបើអ្នក គ្រាន់តែជាភ្ញៀវទេសចរ មកកម្សាន្តនៃទឹកដី ខេត្ត ឈៀង ម៉ៃ អ្នកនឹងមានអារម្មណ៍ថា ស្រស់ស្រាយជាក់ជាមិនខាន។ ហេតុអី...? អ្នកនិងអាចបើកភ្នែកធំៗប៉ុនពងមាន់ ខណៈបានឈានជើងចូលក្នុង បារមួយកន្លែងក្នុងខេត្តមួយនេះ។

ថ្មីៗនេះ រូបភាពជាច្រើនសន្លឹក នៃកម្លោះសង្ហារសាច់ដុំធំៗ ជាច្រើននាក់ ដែលជាបុគ្គលិកបម្រើការ នៅក្នុងហាងបារមួយកន្លែង ក្នុងប្រទេសថៃ កំពុងតែទទួលបានប្រជាប្រិយភាព រីកសុះសាយយ៉ាងខ្លាំង លើបណ្តាញសង្គម។

ប្រភពបានឲ្យដឹងថា បារខាងលើនេះ មានឈ្មោះថា Loft Bar Hero ដែលមានទីតាំងស្ថិតនៅក្នុង ខេត្តឈៀង ម៉ៃ នៃទឹកដីប្រទេសថៃ ទើបតែបើកដំណើរការ ក្នុងពេលថ្មីៗនេះតែប៉ុណ្ណោះ ដែលមានលក្ខណៈពិសេស អាចទាក់ទាញចិត្តភ្ញៀវ ចូលមកជាហូរហែ ដោយសារតែបារមួយនេះ បានប្រើយុទ្ធសាស្រ្តប្លែក ក្នុងការរកស៊ី ដោយជួលបុរសសង្ហារៗវ័យក្មេង សាច់ដុំធំៗ ធ្វើជាអ្នករត់តុ ចាក់ស្រា និងចាប់ទឹកកក ជូនភ្ញៀវពិសាដោយមិនតម្រូវឲ្យពាក់អាវឡើយ។

គោលបំណងបារមួយនេះ គឺដើម្បីធ្វើយ៉ាងណាអាច ចាក់ដោតដល់បេះដូង នារីៗ និងបុរសៗដែលស្រលាញ់ភេទដូចគ្នា ជាដើម ចង់ចូលមកកម្សាន្តលេង ញ៉ាំភេសជ្ជៈក្នុងបារមួយនេះ។

ស្របពេលជាមួយគ្នានេះដែរ រូបភាពជាច្រើនសន្លឹក ដែលបានបង្ហោះនៅលើបណ្តាញសង្គមនេះ មានការចាប់អារម្មណ៍ជាខ្លាំង ខណៈមានអ្នកនិយមលេងអីុនធឺណែតជាច្រើន បានដាក់មតិថា៖

«ខ្ញុំមានសំណួរមួយ តើខ្ញុំអាចស្ទាបអង្អែលដើមទ្រូង កម្លោះសង្ហារៗទាំងអស់នោះបានដែរទេ?»

«ខ្ញុំចង់ញ៉ាំស្រា ហើយក្លែប (លិឍ) ពួកគេណាស់! បានទេ! ប្តីក្នុងក្តីសុបិន្តរបស់ខ្ញុំ បានមកដល់ហើយ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក កាលពីពេលកន្លងទៅនេះ 

ប្រភពបានឲ្យដឹងថា នៅទីក្រុង Dongguan ប្រទេសចិន ស្ថិតក្នុងផ្សារទំនើបមួយកន្លែង បានរៀបចំដាក់តាំងអាហារ នៅលើចានគោមយក្សដ៏ធំមួយ ដែលស្វាគមន៍ដោយនារីម៉ូដែលស្រីវ័យក្មេង តុបតែងខ្លួនយ៉ាងស្រស់ស្អាត ហាក់បីដូចជានារីអាក្រាតកាយ ដោយមានគូរគំនូរជារូបបន្លែផ្លែឈើជាច្រើនប្រភេទ លើដងខ្លួនរបស់នាង គេងផ្អៀងផ្អង រង់ចាំភ្ញៀវមកភ្លក់អាហារឆ្ងាញ់ៗជាច្រើនប្រភេទ ហើយថែមទាំងបានទស្សនានូវចំណីចក្ខុថ្មីផងដែរ។

បើតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងដែរថា ម៉ាក ឬប្រភេទអាហារ មានចំនួន៨មុខផ្សេងៗគ្នា បានដាក់តំរៀបពេញលើចានគោមយក្ស ដែលតម្រូវឲ្យភ្លៀវគ្រប់មជ្ឈដ្ឋាន មានបំណងចង់ចូលសាកល្បងភ្លក់រសជាតិអាហារទាំងអស់នោះ ត្រូវតម្រង់ជាជួរៗ។ ដោយឡែកមានភ្ញៀវ និងអ្នកដំណើរជាច្រើននាក់ទៀត មិនថាក្មេងមិនថាចាស់ នាំគ្នាលើកទូរស័ព្ទថតរូបភាពនៃទិដ្ឋភាពក៏កម្រមាននេះផងដែរ។

គួរបញ្ជាក់ នេះមិនមែនជាលើកទីមួយដែលធ្លាប់កើតមាននៅក្នុងប្រទេសចិន ដែលមានការរៀបចំយ៉ាងដូច្នេះឡើយ។ ភាគច្រើនអ្នករកស៊ីជំនួញជាច្រើន តែងតែធ្វើបែបនេះ ដើម្បីទាក់ទាញអតិថិជនរបស់គេ ក៏ដូចជាបម្រើចំណីចក្ខុឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មហាជនតែប៉ុណ្ណោះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត