ញាក់សាច់! ពួក ISIS ៧នាក់ ត្រូវបានប្រហារជីវិត បោះចូលក្នុងទឹកក្តៅទាំងរស់ ដោយសារតែ…

អីុរ៉ាក់៖ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ក្រុមសកម្មប្រយុទ្ធ ISIS ហាក់បីដូចជា កំពុងតែអុកឡុកយ៉ាងខ្លាំងក្លា ខណៈបានបើកការវាយប្រហារជាច្រើនលើកច្រើនសា ទៅកាន់តំបន់ជាច្រើន ក្នុងរដ្ឋផ្សេងៗគ្នា នៃប្រទេសលោកខាងលិច។ 

ផ្ទុយទៅវិញកន្លងទៅនេះ ពួកភេវករមួយចំនួន ក្នុងចង្កោមក្រុម ISIS នេះ ខ្លះក៏បាននាំគ្នារត់ចេញពីសមរភូមិប្រយុទ្ធ ហើយត្រូវបានមេក្រុមរបស់ពួកគេ ចាប់បាន នឹងដាក់ទណ្ឌកម្ម ប្រហាេរជីវិតយ៉ាងព្រៃផ្សៃផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពួកសកម្មប្រយុទ្ធក្នុងក្រុម ISIS ចំនួន៧នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីរកឃើញថា មានបំណងក្បត់នាំគ្នារត់ចេញ ពីសមរភូមិប្រយុទ្ធ ស្ថិតក្នុងតំបន់ Sharqat ខេត្ត Slalahuddin នៃប្រទេសអ៊ីរ៉ាក់ ហើយត្រូវបានកាត់ទោសប្រហារជីវិតយ៉ាងព្រៃផ្សៃជាទីបំផុត  ដោយបោះចូលទៅក្នុងទឹកក្តៅ តាមការបញ្ជារបស់មេដឹកនាំ នៃរដ្ឋឥស្លាមជ្រុលនិយម។

ប្រភពបន្តទៀតថា មុនពេលបើកការប្រហារជីវិត ដោយបោះទម្លាក់ចូលទៅក្នុងខ្ទះទឹកក្តៅ ដែលកំពុងពុះនេះ ក្រុមសកម្មប្រយុទ្ធដែលបានរត់គេចខ្លួនទាំង៧នាក់នោះ ត្រូវបានចាប់ចងដៃ និងជើង ជាមួយនឹងខ្សែរឹតចងយ៉ាងណែន ដើម្បីធ្វើឲ្យប្រាកដថា ពួកក្បត់ទាំងអស់នោះ នឹងមិនអាចរត់គេចទៅណាបានឡើយ។

គួរឲ្យដឹងថា កាលពីខែមុនកន្លងទៅនេះ មេបញ្ចាការនៃរដ្ឋឥស្លាមជ្រុលនិយម ក៏ធ្លាប់បានដាក់ទោសប្រហារជីវិត ទៅលើកងទាហានចំនួន១៩នាក់ ដោយបាញ់បំបែកក្បាលមកហើយដែរ  ក្រោយពីក្រុមសកម្មប្រយុទ្ធ ISIS ដឹងថា កងទាហានទាំងអស់នោះ បាននាំគ្នារត់គេចខ្លួនចេញ ពីសមរភូមិប្រយុទ្ធដូចគ្នា ពីបទប្រឆាំងនឹងកងកម្លាំងសនិ្តសុខយាមកាម ស្ថិតនៅក្នុងតំបន់ Al-Shuhada និងតំបន់ Al-Nassaf ភាគកណ្តាលលនៃទីក្រុង Fallujah ប្រទេសអ៊ីរ៉ាក់។

គួរបញ្ជាក់ដែរថា ជុំវិញរាល់ករណីកាត់ទោសប្រហារជីវិត របស់ពួកសកម្មប្រយុទ្ធ ISIS នេះ គឺសុទ្ធសឹងតែត្រូវបានរៀបចំឡើង ដោយតុលាការនៃរដ្ឋឥស្លាមជ្រុលនិយម របស់ប្រទេសអ៊ីរ៉ាក់ ឬហៅថា « ISIL » (Islamic State of Iraq and the Levant) ដែលមហាជនជាច្រើន យល់ឃើញថា វាពិតជាអំពើដ៏ព្រៃផ្សៃជាទីបំផុត៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព ៖

គួររំលឹកដែរថា  នៅក្នុងបរិវេណព្រលានយន្តហោះ បានកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងតក់ស្លុតយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីយប់ថ្ងៃពុធម្សិលមិញនេះ មានអំពើភេរវកម្មមួយ បានវាយប្រហារទៅលើ ព្រលានយន្តហោះ Ataturk ដែលស្ថិតនៅក្នុងទីក្រុង Istanbul ប្រទេសតួកគី ដោយក្នុងនោះផ្អែកលើរបាយការណ៍ចុងក្រោយ បានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ៤១នាក់បានស្លាប់ និង២៣៩នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។

ស្របពេលជាមួយគ្នានេះដែរ សកម្មភាពរបស់ភេរវករម្នាក់ ដែលបានដើរចូលមកបំផ្ទុះ គ្រាប់បែកអត្ថឃាត ស្ថានីយ៍អ្នកដំណើរ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពមួយ ហើយមនុស្សជាច្រើន កំពុងតែមានការចាប់អារម្មណ៍ ទៅលើវីដេអូមួយនេះ។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា ក្នុងអំឡុងពេលដែល មានមនុស្សជាច្រើន កំពុងដើរទៅមកនៅក្នុងស្ថានីយ៍ ក៏ស្រាប់តែមានបុរសម្នាក់ ដើរចូលមកយ៉ាងលឿន រួចក៏បំផ្ទុះគ្រាប់បែក ដែលបង្កប់នៅក្នុងអាវកាក់របស់គេភ្លាមៗ ដែលនាំឲ្យមានកម្លាំងផ្ទុះយ៉ាងខ្លាំងនៅទីនោះ។

ក្រុមប៉ូលីសបានអះអាងថា ក្នុងសកម្មភាពវាយប្រហារ របស់ក្រុមសកម្មជន ឥស្លាមជ្រុលនិយម ISIS មិនត្រឹមតែមានជាលក្ខណៈ បំផ្ទុះគ្រាប់បែកអត្តឃាតប៉ុណ្ណោះទេ ក៏នៅមានសកម្មជនផ្សេងទៀត ឈរចាំនៅខាងក្រៅស្ថានីយ៍ ប្រដាប់ដោយកាំភ្លើង AK-47 ធ្វើការបាញ់រះទៅលើ ក្រុមមនុស្សដែលព្យាយាមរត់ចេញមកខាងក្រៅ តែទោះយ៉ាងណា ក្រុមប៉ូលីសរក្សាសន្តិសុខ នៅទីនោះ ក៏បានធ្វើការរារាំង និងបង្ក្រាប ដែលនាំឲ្យចំនួន មនុស្សស្លាប់ មិនមានទំហំធំធេង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់! ពួក ISIS ៧នាក់ ត្រូវបានប្រហារជីវិត បោះចូលក្នុងទឹកក្តៅទាំងរស់ ដោយសារតែ...

ញាក់សាច់! ពួក ISIS ៧នាក់ ត្រូវបានប្រហារជីវិត បោះចូលក្នុងទឹកក្តៅទាំងរស់ ដោយសារតែ...

ញាក់សាច់! ពួក ISIS ៧នាក់ ត្រូវបានប្រហារជីវិត បោះចូលក្នុងទឹកក្តៅទាំងរស់ ដោយសារតែ...