កម្មករម្នាក់ ពេលបញ្ជាអេស្ការវ៉ាទ័រកាយកូនត្នោតយកហូប ត្រូវកៀបនិងបូមប្រម៉ោយ ជាមួយកាប៊ីនបែកក្បាលស្លាប់

(ភ្នំពេញ)៖ កម្មករម្នាក់ពេលកំពុងបញ្ជាអេស្ការវ៉ាទ័រ (AX)កាយដី ស្រាប់តែបញ្ជាទៅកាយកូនត្នោត ដើម្បីយកមកហូបដោយ មានការធ្វេសប្រហែសបន្តិច ក៏ត្រូវបូមប្រម៉ោយAX រេមកកៀបផ្ទប់ជាប់ និងតួកាប៊ីនបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មតែម្ដង ។

ករណីខាងលើនេះ បានកើតឡើងនៅសៀលថ្ងែទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចកណ្ដាល វាលស្រែក្បែរទួលលោកតាគោល ស្ថិតក្នុងភូមិកាន់ទ្រង់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

លោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាល ខណ្ឌព្រែកព្នៅបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងបើកបញ្ជាAX កាយដី ក៏ស្រាប់តែបញ្ជាAX ទៅកាយកូនត្នោតដើម្បី​យកគោមត្នោតមកហូប ខណៈពេលកាយបានមកហើយក៏បញ្ជាប្រម៉ោយAXឲ្យក្ដោបចូលក្បែរខ្លួនដែលកំពុងបញ្ជាAX នៅក្នុងកាប៊ីន ប៉ុន្តែជាអកុសល្យពេលអើតចេញ​លូកដៃមកយកដោយ​មានការធ្វេសប្រហែស ក៏បានទាក់និងប្រដាប់បញ្ជាAXស្រាប់តែ រេ ប្រម៉ោយAXមកភ្លាម កៀបជាប់ផ្ទប់ និងបូមប្រម៉ោយជាមួយនិងតួកាប៊ីន AXបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម។

លោកវរសេនីយ៍ឯក ឈិន គឹមធុយ បានបញ្ជាក់បន្តថា យុវជនរងគ្រោះដែលត្រូវបានស្លាប់​ បាត់បង់ជីវិតមានឈ្មោះបឿន វណ្ណះ អាយុ១៦ឆ្នាំ មានមុខរបរជាអ្នកបើកAXកាយដី ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

លោកវរសេនីយ៍ឯក ឈិន គឹមធុយ បានបញ្ជាក់បន្ថែមថា ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ពន្សាំងបាន ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យនិងប្រគល់ សាសពជូនក្រុមគ្រួសារដើម្បី យកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិសង្កាត់កើតហេតុខាងលើ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  ហេតុការណ៍នេះ ​បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៧​ មីនា​២០១៦  កន្លងទៅ ​ស្ថិតនៅតាមផ្លូវលេខ២៤០​ ភូមកិ០៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ​មុនពេលកើតហេតុ ​ជនរងគ្រោះបានជិះកន្រ្តកយោង លុះមកដល់ជាន់ទី៣ ​ស្រាប់តែខណៈជនរងគ្រោះងើយក្បាល​ចេញក្រៅកន្រ្តកយោង បណ្តាលឲ្យកៀបនឹង​ដែកចម្រឹងកន្រ្តកយោងបែកក្បាលធ្លាយខួរស្លាប់តែម្តង ។

ជនរងគ្រោះឈ្មោះ ​អៀម ឡុម អាយុ២១ឆ្នាំ ​មានទីលំនៅក្នុងភូមិទំលាប់ ​ឃុំព្រៃពួច ស្រុកអង្គស្នួល​ ខេត្តកណ្តាល ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត