របស់៨យ៉ាង ដែលគ្រូពេទ្យ ហាមដាច់ខាត មិនឱ្យមាននៅក្នុងផ្ទះ!

បរទេស៖ ក្រុមគ្រូពេទ្យនៅបន្ទប់សង្គ្រោះបន្ទាន់ តែងតែមើលឃើញថាជានិច្ចនូវរឿងអាក្រក់ៗជាច្រើន ដែលបានកើតឡើង នៅជុំវិញខ្លួនយើង ទោះបីជានៅផ្ទះ ឬនៅកន្លែងណាក៏ដោយ។

ជួនកាលពេលខ្លះរហូតដល់ធ្វើឱ្យយើងទាំងអស់គ្នា ហាក់គិតឆ្ងល់ថា តើរបស់អ្វីទៅដែលអាចបង្កគ្រោះថ្នាក់ ដល់យើងខ្លាំងជាងគេនៅក្នុងផ្ទះ? ដូច្នេះដើម្បី ដោះស្រាយចម្ងល់នេះ យើងទៅមើលរបស់របរប្រើប្រាស់ប្រចាំថ្ងៃទាំងនេះ​ទៅមើលថា ជាក់ស្តែងវាពិតជាអាចបង្កនូវគ្រោះថ្នាក់ គួរឱ្យខ្លាចរអាខ្លាំងប៉ុណ្ណា៖

១.Trampoline៖ មានមនុស្សរាប់ពាន់នាក់មកហើយ​ ដែលបានរងរបួសធ្ងន់ធ្ងរដោយ សារវា។ បើយើងមិនបានប្រយ័ត្ន វាអាចបណ្តាលឱ្យឆ្អឹងបាក់  ឬភ្លាត់បានគ្រប់ពេលវេលា  ហើយអាចនឹងឈាននៅដល់ការសង្គ្រោះបន្ទាន់ផងដែរ ក៏អាចថាបាន។ ដូច្នេះអ្នកមិនគួរទិញ Trampoline មកទុកនៅក្នុងផ្ទះ សម្រាប់ឱ្យកុមារលេងនោះទេ ដើម្បីការពារសុខសុវត្ថិភាពទាំងអស់គ្នា។

២.កាម៉េរ៉ាបង្កប់៖ បច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើបទៅៗ ហើយការភ្ជាប់មក ជាមួយនូវកាម៉េរ៉ាសុវត្ថិភាពតូចៗ ក៏មានកាន់តែច្រើន ដែលវាអាចចល័តគ្រប់ទីកន្លែង។ ប៉ុន្តែដឹងទេថាវាប៉ះពាល់ ដល់កូនក្មេងខ្លាំងណាស់ ពីព្រោះថាប្រសិនបើកូនក្មេងច្រឡំ លេបចូលទៅក្នុងពោះ ឬចៃដន្យវាអាចធ្លាក់ចូលទៅក្នុងមាត់បានយ៉ាងងាយនោះ វានឹងនៅជាប់បំពង់អាហារ ឬបំពង់ខ្យល់ ហើយទឹកអាស៊ីតរបស់ថ្មខាងក្នុងរបស់វានឹង ច្រោះជញ្ជាំងបំពង់អាហារអ្នក នោះអាចក្លាយទៅជាពិការអស់មួយជីវិតមិនខានឡើយ។

៣. អាងហែលទឹក៖ នៅរដូវក្តៅជារៀងរាល់ឆ្នាំកុមារតូចៗ ដែលចូលចិត្តលេងទឹកណាស់ ហើយពួកគេក៏បានធ្លាក់ចូលទៅក្នុងអាងហែលទឹកនោះ លង់ស្លាប់ច្រើនមកហើយដែរ។ ដូច្នេះអ្នកមិនគួរបណ្តោយ ឱ្យមានអាងហែលទឹក នៅក្នុងផ្ទះនោះទេ បើសិនជាអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីនៅឃ្លាំមើលឲ្យបានដិតដល់ អំឡុងពេលក្មេងៗកំពុងលេងទឹក។

៤. ជណ្តើរខ្ពស់ៗ៖ ពិតណាស់បើសិនជាលោកអ្នកទុកដាក់វា ដោយមិនបានគិតគូរ វែងឆ្ងាយវាអាចនឹងដួលរលំ សង្កត់ទៅលើកូនៗ ឬសម្ភារៈផ្សេងៗទៀតនៅក្នុងផ្ទះបាន។ ឯពេលខ្លះទៀត បើអ្នកមិនបានប្រយ័ត្ន អ្នកអាចធ្លាក់ពីជណ្ដើរ  រងរបួសធ្ងន់ធ្ងរ ដូចជាបែកក្បាល  បាក់ឆ្អឹង  ឬថ្លោះគ្រិចជាដើម។  ដូច្នេះបើអ្នកចង់ជួសជុលវត្ថុអ្វីមួយ នៅក្នុងផ្ទះគួររកវិធីផ្សេង​  ឬហៅជាងមកពីខាងក្រៅក៏បានដែរ ទើបជាការប្រសើរ។

៥.កាំភ្លើង៖ អ្នកដឹងច្បាស់ណាស់ថា  វាគឺជារបស់ខុសច្បាប់ ហេតុដូចនេះមិនគួររក្សា វាទុកនៅក្នុងផ្ទះនោះទេ ទោះបីជាសម្រាប់ការពារខ្លួនក៏ដោយ ធ្វើបែបនេះដើម្បីបង្ការ ការធ្វើអត្តឃាតរបស់សមាជិកគ្រួសារអ្នក និងកាពារកុំឱ្យក្មេងៗ យកទៅលេង ផ្តេសផ្តាសបណ្តាល ឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

៦.អាហារសម្រេចរូប៖ មីកំប៉ុងរាប់ចាត់ទុកថា ជាអាហារដែលមានគ្រោះថ្នាក់ខ្លាំង បំផុតដល់កូនតូចៗរបស់អ្នក  ព្រោះវាត្រូវចម្អិនឡើងដោយទឹកក្តៅ  កាលណាអ្នកមិន បានប្រុងប្រយ័ត្ន​  វាអាចរលាកដល់កូនៗ   ឬជាញឹកញាប់ពួកគេអាចធ្វើវាញ៉ាំបានដោយខ្លួនឯង ដែលជាហេតុធ្វើគេលែងចង់ញ៉ាំបាយ   ឬមានទម្លាប់អាក្រក់ញ៉ាំពេលណាដែលឃ្លាន  ដោយមិនបានគិតខ្វាយខ្វល់ពីសុខភាពផ្ទាល់ខ្លួន។

៧.ថ្នាំពេទ្យគ្រប់ប្រភេទ៖ អ្នកមិនគួរទុកថ្នាំពេទ្យនៅក្នុងផ្ទះដោយខ្ជីខ្ជានោះទេ ព្រោះ កុមារតូចៗ អាចនឹងយកវាទៅលេង ឬយកវាទៅញ៉ាំដែលអាចបណ្តាលឱ្យពួកគេ​មាន គ្រោះថ្នាក់បាន។ ជាពិសេសថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប្រព័ន្ធសរសៃប្រសាទផ្សេងៗ ងអ្នកមិនគួរទុកវានៅក្នុងផ្ទះទេ បើមានបញ្ហាអ្នកគួរតែទៅរកគ្រូពេទ្យឱ្យចេញថ្នាំតាម វេជ្ជបញ្ជា។ ហើយពពួកថ្នាំដូចជា hydrocodone និង oxycodone (រកឃើញនៅក្នុង Vicodin, Percocet និង Oxycontin) ប្រសិនបើលោកអ្នកទុកដាក់មិនបានត្រឹមត្រូវ អាចបណ្តាលឱ្យក្មេងស្លាប់បាន។

៨.កៅអីទទួលទានអាហារសម្រាប់កុមារ៖ ពាក់កណ្តាលនៃកុមារតូចៗដែលបាន ចូលមកផ្នែកសង្គ្រោះបន្ទាន់រាល់ដង  គឺបណ្តាលមកពីភាពចៃដន្យ ដែលបានធ្លាក់ ចុះពីកន្លែងដែលមានកម្ពស់ខ្ពស់  ឬកៅអីប្រភេទនេះដួលសង្កត់លើ។ នេះគឺដោយសារ តែកុមារទាំងនេះជាញឹកញាប់តែងមិនចូលចិត្តនៅស្ងៀមមួយកន្លែងទេ ពួកគេអាច ទាត់កៅអីលេង ឬធ្វើឱ្យកៅអីអង្គុយនោះថយទៅមុខទៅក្រោយ ហើយចុងក្រោយគឺ ដួលរលំសង្កត់មកលើខ្លួនគេតែម្តង ដែលជាហេតុបណ្តាលឱ្យបាក់ឆ្អឹង ឬបែកលលាដ៍ក្បាលជាដើម -ល-។

ទាំងនេះសុទ្ធតែហេតុផល ដែលមិនអាចប្រកែកបានចំពោះអ្នក ដែលតែងតែចូលចិត្តរក្សា ទុករបស់ទាំងនេះនៅក្នុងផ្ទះ ដូចនេះដើម្បីសុវត្ថិភាព មានតែការការពារទាំងអស់គ្នាណា៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

របស់៨យ៉ាង ដែលគ្រូពេទ្យ ហាមដាច់ខាត មិនឱ្យមាននៅក្នុងផ្ទះ!

របស់៨យ៉ាង ដែលគ្រូពេទ្យ ហាមដាច់ខាត មិនឱ្យមាននៅក្នុងផ្ទះ!

របស់៨យ៉ាង ដែលគ្រូពេទ្យ ហាមដាច់ខាត មិនឱ្យមាននៅក្នុងផ្ទះ!

របស់៨យ៉ាង ដែលគ្រូពេទ្យ ហាមដាច់ខាត មិនឱ្យមាននៅក្នុងផ្ទះ!

របស់៨យ៉ាង ដែលគ្រូពេទ្យ ហាមដាច់ខាត មិនឱ្យមាននៅក្នុងផ្ទះ!

របស់៨យ៉ាង ដែលគ្រូពេទ្យ ហាមដាច់ខាត មិនឱ្យមាននៅក្នុងផ្ទះ!

របស់៨យ៉ាង ដែលគ្រូពេទ្យ ហាមដាច់ខាត មិនឱ្យមាននៅក្នុងផ្ទះ!

របស់៨យ៉ាង ដែលគ្រូពេទ្យ ហាមដាច់ខាត មិនឱ្យមាននៅក្នុងផ្ទះ!