បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ត្រួតពិនិត្យ​ដោយសារតែ​មាឌធំ​ពេក​

6 Videos


បុរសជនជាតិអ៊ីរ៉ង់ ម្នាក់ឈ្មោះ Sajjad អាយុ ២៤ ឆ្នាំ បច្ចុប្បន្នមានទម្ងន់ ១៥៥ គីឡូក្រាម ដែលមុននេះ មានទម្ងន់រហូតដល់ ១៧៥ គីឡូក្រាមឯណោះ ។ ដោយសារតែមានរូបរាងស្រស់សង្ហា ទើបគេប្រដូចទៅរូបលោក ទៅនឹងតារាភាពយន្តមួយរូបផងដែរ ។

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ត្រួតពិនិត្យ​ដោយសារតែ​មាឌធំ​ពេក​

P9

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ត្រួតពិនិត្យ​ដោយសារតែ​មាឌធំ​ពេក​

លោក Sajjad ត្រូវបានអ្នកលេងហ្វេសប៊ុកដាក់រហស្សនាមថា ជាយក្យមុខខៀវដែលមាននៅក្នុងរឿង ព្រេងរបស់ជនជាតិអ៊ីរ៉ង់ ។ បើគេសង្កេតមើលរូបរាងកាយរបស់លោក Sajjad ដែលមានមាឌធំដំបងប្លែកខុស គេនោះ គឺគ្រាន់តែទំហំសាច់ដុំដើមដៃ គឺធំជាងចង្កេះរបស់មនុស្សធម្មតាទៅទៀត ។

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ត្រួតពិនិត្យ​ដោយសារតែ​មាឌធំ​ពេក​

ថ្វីត្បិតតែ Sajjad មានពុក ចង្កា និង មានមាឌធំដំបងប្រកបដោយទឹកមុខកាចសាហាវក្តី ប៉ុន្តែតាមពិតទៅលោកមានអត្តចរឹតស្លូតបូត មិនដែលបញ្ចេញភាពខឹងច្រឡោតអ្វីទេ ។ ដូច្នេះមិត្តភក្តិដែលធ្លាប់រាប់អានតែងនិយាយថា Sajjad មានភាពរួសរាយរា ក់ទាក់ណាស់ ប៉ុន្តែកាលដែល Sajjad មានមាធធំដូចយក្យនោះ គឺមិនសូវជាមាននរណាម្នាក់ ហ៊ានលេងសើចធ្វើ ឲ្យគេខឹងនោះឡើយ ព្រោះប្រសិនបើគេដាល់តែមួយដៃមក ជឿជាក់ថា ប្រាកដជាដេកសន្លប់មួយខែជាជាមិនខាន ។

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ត្រួតពិនិត្យ​ដោយសារតែ​មាឌធំ​ពេក​

ថ្មីៗនេះមានសារបង្ហោះនៅក្នុងហ្វេសប៊ុកថា Sajjad គឺជាសមាជិកក្រុម ISIS ហើយពេលឃើញមានសារ បែបនេះបង្ហោះតាមហ្វេសប៊ុកម្តងៗ គឺ sajjad ខឹងសម្បារខ្លាំងណាស់ ព្រោះគេមិនពេញចិត្តពួកក្រុម ISIS ឡើ យ ហើយយល់ថា ពួក ISIS បានធ្វើឲ្យប្រទេសជាតិ និង ពិភពលោកជ្រួលច្របល់ ។

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ត្រួតពិនិត្យ​ដោយសារតែ​មាឌធំ​ពេក​

ក្រៅពីនោះមានរឿងមួយទៀត ដែលធ្វើឲ្យ Sajjad ខឹងមួម៉ៅក្តៅក្រហាយនោះ គឺសញ្ជាតិ និង មាឌធំធាត់ខុសប្លែកពីគេ ដោយពេលធ្វើដំណើរ ទៅណាមកណាម្តងៗត្រូវបានភ្នាក់ងារប៉ូលីសឆែកឆេរ និង ត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត ៕
                                                                                                                      គ ឡេង

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ត្រួតពិនិត្យ​ដោយសារតែ​មាឌធំ​ពេក​
បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ត្រួតពិនិត្យ​ដោយសារតែ​មាឌធំ​ពេក​