មនុស្ស​យន្ត​រុស្សី​ ​លួច​រត់​ចេញ​ពី​បន្ទប់ពិសោធន៍ ​ដោយ​ស្វ័យប្រវត្ត​

មាន​រឿង​ដ៏​ភ្ញាក់​ផ្អើល​ពេញ​ទីក្រុង​ ​Perm​ ​ប្រទេស​រុស្សី​ ​ក្រោយ​មាន​មនុស្ស​មួយ​គ្រឿង​ ​បាន​រត់​ចេញ​ពី​បន្ទប់ពិសោធន៍​ ​ដោយ​ស្វ័យប្រវត្ត។

 

មនុស្ស​យន្ត​រុស្សី​ ​លួច​រត់​ចេញ​ពី​បន្ទប់ពិសោធន៍ ​ដោយ​ស្វ័យប្រវត្ត​

 

មនុស្យ​យន្ត​ដែល​រត់​ចេញ​នោះ​ម៉ូដែល​ ​Promobot​ ​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ផ្លាស់ទី​ដោយ​ស្វ័យប្រវត្ត​ ​ប៉ុន្តែ​ម៉ូដែល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង​នៅ​ឡើយ។

 

ខាង​មន្ទីពិសោធន៍​បាន​ឲ្យ​ដឹង​ថា​ ​ការ​រត់​ចេញ​បាន​ដោយ​ជោគជ័យ​នេះ​ ​ព្រោះ​ពួក​គេ​មិន​បាន​បិទ​ទ្វា​រសុវត្ថិភាព​ត្រឹម​ត្រូវ។ ដោយ​ឡែក​ការ​រត់​ចេញ​របស់​ ​Promobot​ ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ ​សុវត្ថិភាព​អ្នក​នៅ​ក្បែរ​វា​នោះ​ទេ​ ​តែ​គ្រាន់​តែ​បង្ក​ឲ្យ​មាន​ការ​ស្ទះ​​ចរាចរណ៍​បន្តិច​ ​ព្រោះ​វា​អស់​ថាមពល​ចំ​ពាក់​កណ្ដាល​ផ្លូវ៕

 

 

អាន​បន្ត​ ​៖​ កម្មវិធី​ផ្ញើ​សារ​​​​ពេញ​និយម​​បំផុត​ ក្នុង​បណ្ដា​ប្រទេស​អាស៊ាន

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​washingtonpost