ស្លាប់​​និង​របួស​​៥​នាក់​​ក្នុង​ករណី​​ផ្ទុះ​អាវុធ​រវាង​​អាជ្ញាធរ​កម្ពុជា​ និង​ជនជាតិ​​វៀតណាម

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៤នាក់ទៀតបានរងរបួស នៅក្នុងករណីផ្ទុះអាវុធរវាងអាជ្ញាធរកម្ពុជា និងទូកជនជាតិវៀតណាម ដែលលួចមកចូលនេសាទខុសច្បាប់ នៅស្រុកបូរីជលសារ ខេត្តតាកែវ។

បើតាមលោក យ៉ង ហឿន អធិការរដ្ឋាននគបាលស្រុកបូរីជលសា បានប្រាប់វិទ្យុវាយោនៅព្រឹកនេះថា នៅក្នុងករណីផ្ទុះកាលពីយប់មិញនោះ បានបណ្តាលឲ្យជនជាតិវៀតណាមស្លាប់ម្នាក់ និងរបួសចំនួន៣នាក់។ ដោយឡែកខាងកម្ពុជាវិញ របួសម្នាក់ ដែលជាមន្ត្រីនគបាល។ សូមស្តាប់ ប្រសាសន៍លោក យ៉ង ហឿន អធិការរដ្ឋាននគបាលស្រុកបូរីជលសា!

លោក យ៉ង ហឿន បានបញ្ជាក់ទៀតថា ចាប់តាំងពីមានករណីផ្ទុះអាវុធដាក់គ្នាមក ខាងអាជ្ញាធរកម្ពុជា នឹងចាប់ផ្តើមរឹតបន្តឹងការការពារបន្ថែមជាមួយប្រទេសវៀតណាម ហើយលោក បានអំពាវនាវដល់ សមត្ថកិច្ចដែលនៅជាប់ព្រំដែន ត្រូវសហការគ្នាដើម្បីការពារនៅតាមព្រំដែនកម្ពុជាផងដែរ៕

សំឡេងលោក យ៉ង ហឿន៖

ប្រភពៈ វាយោ


Related Posts