ធ្លាប់​ឆ្ងល់​អត់​ថា ហេតុអ្វី​កង្ហារ​ចាប់​លើ​ពិតាន​ខ្លះ មាន​ស្លាប​៣ ឯ​ខ្លះ​មាន​ស្លាប ៤ឬ៥?

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មាន​ការ​ងឿងឆ្ងល់​ហើយ​ថា ហេតុអ្វី​កង្ហារ​ចាប់​លើ​ពិតាន​ខ្លះ​មាន​ស្លាប៣ ឯ​ខ្លះ​ទៀត​មាន​ស្លាប៤ ឬ ៥។ ជា​ការ​ពិត​ណាស់ វា​ពិត​ជា​មាន​ហេតុផល​ផ្ទាល់ខ្លួន និង​ជាក់លាក់​នៅ​ពី​ក្រោយ​មូលហេតុ​មួយ​នេះ។

 

- កង្ហារ​ស្លាប ៤ ឬ ៥

ធ្លាប់​ឆ្ងល់​អត់​ថា ហេតុអ្វី​កង្ហារ​ចាប់​លើ​ពិតាន​ខ្លះ មាន​ស្លាប​៣ ឯ​ខ្លះ​មាន​ស្លាប ៤ឬ៥?

 

ជាទូទៅ​កង្ហារ​ចាប់​លើ​ពិតាន​ដែល​មាន​ស្លាប៤ ឬ ៥ ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស ដែល​មាន​អាកាសធាតុ​ត្រជាក់ ដូចជា​សហរដ្ឋអាមេរិក​ជាដើម ហើយ​គោលបំណង​តែ​មួយ​គត់ ដែល​គេ​ប្រើប្រាស់​វា គឺ​ដើម្បី​ជា​ជំនួយ​ដល់​ម៉ាស៊ីនត្រជាក់។ កង្ហារ​ដែល​មាន​ស្លាប៤ ឬ ៥ វិល​យឺត​ជាង​កង្ហារ​ដែល​មាន​ស្លាប៣ ហើយ​ជាទូទៅ​មាន​ល្បឿន​តែ​៣លេខ​ប៉ុណ្ណោះ។ វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រក្សា​ចរាចរ​ខ្យល់​នៅ​ក្នុង​បន្ទប់ ដោយ​ការ​បំផាយ​ខ្យល់​ពី​ម៉ាស៊ីនត្រជាក់ នៅ​ក្នុង​បន្ទប់​ទាំង​មូល​តែម្តង។ ស្លាប​កាន់​តែ​ច្រើន មាន​ន័យ​ថា លំហូរ​ខ្យល់​កាន់​តែ​ច្រើន ហើយ​ក៏​ត្រូវ​ប្រើ​ថាមពល​ច្រើន​ផងដែរ។

 

- កង្ហារ​ស្លាប ៣

 

ធ្លាប់​ឆ្ងល់​អត់​ថា ហេតុអ្វី​កង្ហារ​ចាប់​លើ​ពិតាន​ខ្លះ មាន​ស្លាប​៣ ឯ​ខ្លះ​មាន​ស្លាប ៤ឬ៥?

 

កង្ហារ​ចាប់​លើ​ពិតាន​ដែល​មាន​ស្លាប​៣ ជាទូទៅ​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​អាកាសធាតុ​ក្តៅ ដូចជា​ប្រទេស​ឥណ្ឌា​ជាដើម។ ដោយសារ​តែ​ប្រជាជន​ក្នុង​ប្រទេស​ឥណ្ឌា​ភាគច្រើន​មាន​បញ្ហា​សេដ្ឋកិច្ច គ្រួសារ​ជាច្រើន​ប្រើ​កង្ហារ​តែ​មួយ​មុខ​គត់ សម្រាប់​ជា​ប្រភព​នៃ​ខ្យល់​ត្រជាក់។ កង្ហារ​ស្លាប៣ ស្រាល និង​មាន​ល្បឿន​រហូត​ដល់​ទៅ ៥ ឬ ៦លេខ ហើយ​អាច​វិល​បាន​លឿន​ជាង និង​បក់​ខ្យល់​ត្រជាក់​ច្រើន​ជាង កង្ហារ​ស្លាប៤ ឬ ៥។ ជាពិសេស កង្ហារ​ស្លាប៣ វា​អាច​សន្សំ​សំចៃ​ថាមពល ជាង​កង្ហារ​ស្លាប៤ ឬ ៥​ទៀតផង៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ interesting-facts