ថោន បង្ហាញ​តារាង​​បញ្ជី​​ឈ្មោះ​បទ​ «Original Song» ចំនួន​២៦៥​បទ ដើម្បី​បន្សាប​ការ​រិះគន់ ចម្លង​​បទ​​ពី​​បរទេស​

(ភ្នំពេញ)៖ ខណៈដែលមួយរយៈ​ពេលចុងក្រោយនេះ តែងតែមានការរិះ​គន់ខ្លាំងៗ លើការជ្រើសនិពន្ធបទចម្រៀង ចម្លងពីបរទេស ពិសេ​សគឺការរិះគន់លើតារាចម្រៀង និងអ្នកនិពន្ធរបស់ផលិ​តកម្ម​ ថោ​ន លោក ងួន សុបិន និង​តារាចម្រៀង កែវ វាសនា បន្ទាប់ពីចេញបទ «ស៊ីបានចេញតែស៊ីទៅ» ​លក់នៅលើទីផ្សា​រកាលពីពេលថ្មីៗកន្លងទៅ។ ខាង​ភាគីផលិតកម្ម ថោន ថ្មីៗនេះ បានបញ្ចេញ​ប​ញ្ចីឈ្មោះ ស្នាដៃនៃការនិពន្ធបទចម្រៀង Original Song ចំនួន២៦៥បទ ដើម្បីបង្ហាញប្រា​ប់ឲ្យ​មហាជន បានដឹងជាសាធារណៈថា ផលិតកម្ម ថោន លែងចម្លងបទពីបរទេស​ទៀតហើយ និងក្នុងន័យបន្សាបការរិះគន់ទាំងឡាយ ដែលតែងជះកំហឹង ចំពោះបទចម្លងពីបរទេស។

ភ្ជាប់ជាមួយគ្នានឹងការបង្ហោះ តារាងបញ្ជីឈ្មោះ​​នៃបទចម្រៀង Original Song ទាំង២៦៥បទ​នេះ​ ខាង​ក្រុ​​មហ៊ុន​ផលិតម្ម​ ថោន ក៏បានបញ្ជាក់ថា «តើអ្នកដឹងទេ? បទខាងក្រោម ដែលអ្នកធ្លាប់ស្ដាប់ក​ន្លងមកនេះ គឺជាបទ Original Song!»។ តាមរយៈការបង្ហោះ​តារាបទចម្រៀង Original S​ong ចំ​នួន២៦៥បទនេះ ក៏មានទស្សនិក​ជាច្រើន បានផ្តល់ការគាំទ្រ និងជម្រុញលើកទឹកចិ​ត្ត​ ឲ្យប​ន្តជ្រើ​សយកការនិពន្ធ បទចម្រៀង Original Song ឲ្យបានកាន់តែច្រើន ជាងនេះបន្ថែមទៀត។

ដូច្នេះ ដើម្បីដឹងថា Original Song ទាំង២៦៥បទ ដែលជាស្នាដៃនិពន្ធ របស់ផលិត​កម្ម ថោន នោះ​មា​នអ្វីខ្លះសូមទស្សនិកជនទស្សនា ក្នុងតារាងបញ្ជីឈ្មោះ បទចម្រៀងខាងក្រោមនេះ​ ទាំងអ​ស់​គ្នា៖

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងប្រុស ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ ថ្មីៗនេះ បានបង្ហោះសារភ្ជាប់ជាមួយវីដេអូចម្រៀងមួយបទ ដែលលោកអះអាងថា ជាបទ Original Song មានចំណងជើងថា «សង្សារការងារ» ដោយបានសរសេរដូច្នេះថា«VCD បទ សង្សារ និងការងារ ចេញលក់នៅសប្តាហ៍ក្រោយនេះហើយ»។

ភ្ជាប់ជាមួយគ្នានឹងការប្រកាស ចេញលក់ MV បទ Original Song ពីសំណាក់តារាចម្រៀងប្រុស លោក សុគន្ធ ថេរ៉ាយុ នេះដែរ លោកក៏បានសរសេរសារបែបបញ្ឆិតបញ្ឆៀង ឲ្យអ្នកចាំតែរិះគន់ថា «បញ្ជាក់បទនេះជាបទ Original Song ចាំមើលមានអ្នកចូល Comment សរសើរអត់? បើបទ Copy វិញ មិនដឹងនាំគ្នាមកពីខ្លះទេ ចូលមកជេរ ឥឡូវបង្ហោះបទ Original Song វិញចាំមើលម៉េចដែរ? »។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុនពេលលោក សុគន្ធ ថេរ៉ាយុ បង្ហោះឃ្លីបវីដេអូប្រកាសចេញលក់ MVបទ Original Song និងបានលើកឡើងដែរថា «ពេលដែលបង្ហោះបទ Copy មិនដឹងជា មនុស្សមកពីណាខ្លះទេ ចូលជេរតែពេលបង្ហោះបទ Original Song មិនដឹងជាបាត់មុខពួកគាត់អស់នឹងទៅណាអស់ទេ មិនឃើញមុខចូលមកសរសើរសោះ ហ៊ី..! មនុស្សអើយមនុស្សអ្នកថាចាំតែថា អ្នកធ្វើចាំតែធ្វើ អត់កំលាំងចិត្តសោះខ្ញុំ បើចឹងឲ្យគ្នាមានកំលាំងចិត្តធ្វើ Original Song យ៉ាងម៉េច?»។

លោក សុគន្ធ ថេរ៉ាយុ ក៏បានបញ្ជាក់បន្ថែមទៀតថា «ឥឡូវនេះខ្ញុំបាននិយាយហើយថា នឹងចាប់ផ្តើមធ្វើ Original Oong ចាំមើលឃើញមុខអ្នកជេរនឹងចូលមក Comment សរសើរឬអត់?»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload