The Rock នាំ​មុខ​​ឈិន​ ឡុង​ជា​តារា​​សម្ដែង​ប្រុស​រក​ចំណូល​បាន​ច្រើន​ជាង​គេ

ក្នុង​បញ្ជី​ឈ្មោះ​តារា​ដែល​រក​ចំណូល​ប្រចាំ​ឆ្នាំ 2016 Forbes Celebrity 100 ដែល​ប្រកាស​ដោយ​ទស្សនាវដ្ដី Forbes តារា​សម្ដែង Dwayne Johnson (The Rock) ឈរ​លេខ​១៩ ប៉ុន្តែ​គេ​ស្ថិត​​ចំណាត់​ថ្នាក់​លេខ​១​​​ជា​តារា​សម្ដែង​ប្រុស​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គឺ​រក​បាន​៦៤,៥​លាន​ដុល្លារ។

 

The Rock នាំ​មុខ​​ឈិន​ ឡុង​ជា​តារា​​សម្ដែង​ប្រុស​រក​ចំណូល​បាន​ច្រើន​ជាង​គេ

 

រយៈ​ពេល​១២​ខែ​ចុងក្រោយ​​តារា​វ័យ​៤៤ឆ្នាំ​សម្ដែង​ដល់​ទៅ​៧​រឿង​ ខណៈ​រឿង​ដែល​ជោគជ័យ​​ជាង​គេ​គឺ “Fast & Furious” និង”San Andreas” ។ ចំនួន​ទឹក​ប្រាក់​៦៤,៥​លាន​ដុល្លារ​នេះ បាន​ធ្វើ​ឲ្យ The Rockឈរ​​លើ​តារា​សម្ដែង​ហុងកុង Jackie Chan ដែល​​ឈរ​លេខ​២​រក​បាន​៦១​លាន​ដុល្លារ​ ខណៈ​តារា​ហូលីវូដ Tom Cruise និង​Johnny Depp ស្ថិត​នៅ​លេខ​៤​និង​៥៕

 

The Rock នាំ​មុខ​​ឈិន​ ឡុង​ជា​តារា​​សម្ដែង​ប្រុស​រក​ចំណូល​បាន​ច្រើន​ជាង​គេ

 

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​តារា​សម្ដែង​ប្រុស​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ឆ្នាំ​២០១៦៖

 

Dwayne “The Rock” Johnson – ៦៤,៥​លាន​ដុល្លារ​
Jackie Chan – ៦១​លាន​ដុល្លារ
Matt Damon – ៥៥​លាន​ដុល្លារ
Tom Cruise – ៥៣​លាន​ដុល្លារ
Johnny Depp – ៤៨​លាន​ដុល្លារ
Jennifer Lawrence – ៤៦​លាន​ដុល្លារ
Sofia Vergara – ៤៣​លាន​ដុល្លារ
Vin Diesel – ៣៥​លាន​ដុល្លារ
Melissa McCarthy – ៣៣​លាន​ដុល្លារ
Shah Rukh Khan – ៣៣​លាន​ដុល្លារ
Robert Downey Jr – ៣៣​លាន​ដុល្លារ
Akshay Kumar – ៣១,៥​លាន​ដុល្លារ
Brad Pitt -៣១,៥​លាន​ដុល្លារ

 

ចុចអាន៖Beyonce និង Jay Z ក្លាយ​ជា​គូស្នេហ៍​តារា​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ ឆ្នាំ​២០១៦

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ pedestrian.
​​