ពាក់មី ៖​ផ្ទះ​ធ្វើ​ជូន​ពុក ម៉ែ​ អស់​​១០​ម៉ឺនដុល្លារ​ហើយ​ ​តែ​អត់​ទាន់​ចប់​ទេ

តារា​កំប្លែង​នាយ ពាក់មី បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​​ក្នុង​ឱកាស​សម្ភោធ​រឿង “សួស្តី​លោកគ្រូ​កំលោះ” នៅ​ព្រឹក​មិញ​ថា ​ផ្ទះ​ដែល​កំពុង​សាងសង់​ឲ្យ​ឪពុក​ម្ដាយ​នៅ​ស្រុកកំណើត​ក្នុង​ខេត្ត​ព្រៃវែង ​គឺ​លោក​ជា​អ្នក​រ៉ាប់រង​ម្នាក់ឯង​ទាំងអស់​ ទាំង​ប្រាក់ ​គំរូ​ផ្ទះ ហើយ​ពេល​ខ្លះ​ លោក​ក៏​បាន​បញ្ចេញ​ទឹក​ដៃ​លោក​ផ្ទាល់ ដោយ​ចំណាយ​ដល់​ទៅ​ជាង​១០​ម៉ឺន​ដុល្លារ​ហើយ តែ​អត់​ទាន់​ចប់​ទេ។

 

ពាក់មី ៖​ផ្ទះ​ធ្វើ​ជូន​ពុក ម៉ែ​ អស់​​១០​ម៉ឺនដុល្លារ​ហើយ​ ​តែ​អត់​ទាន់​ចប់​ទេ

 

លោក ចែម ចាន់ដារ៉ា ហៅ ពាក់មី បាន​បន្ត​ថា​ ផ្ទះ​ដែល​សាងសង់​ជូន​ឲ្យ​ឪពុក​ម្ដាយ​នោះ​ចំណាយ​អស់​ប្រហែល ១០ ម៉ឺនដុល្លារ​​ហើយ​ តែ​មិន​ទាន់​រួចរាល់ ព្រោះ​មិន​ទាន់​បាន​ទិញ​សម្ភារៈ​ផ្សេង​ៗ​ដាក់​ទេ។ “ផ្ទះ​ធ្វើ​រួច​ហើយ​នៅតែ​ទិញ​គ្រឿង​សង្ហារិម និង​ធ្វើ​សួនច្បារ​ប៉ុណ្ណោះ”។

 

ប្រធាន​ក្រុម​តារា​កំប្លែង​ប្រចាំ​ទូរទស្សន៍ CTN រូប​នេះ​ បាន​បន្ត​ថា​ ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​នោះ រស់នៅ​តែ​ឪពុក និង​ម្ដាយ​លោក​តែ​ប៉ុណ្ណោះ។ ពាក់មី បញ្ជាក់​ពី​មូលហេតុ​ដែល​​​លោក​​ត្រូវ​ធ្វើ​ផ្ទះ​ជូន​ឪពុក​ម្ដាយ​ ព្រោះ​ទាន់​​​នៅ​មាន​ឱកាស​ដែល​អាច​តបស្នង​សងគុណ​អ្នក​ទាំងពីរ​វិញ​បាន​នៅ​ពេល​នេះ ។ “ខ្ញុំ​មិន​ដឹង​ថា​អាច​មាន​លទ្ធភាព​រក​ប្រាក់​បាន​ដល់​ពេល​ណា​ទេ តែ​​ពេល​នេះ​​ ខ្ញុំ​មាន​ឱកាស​រក​ប្រាក់​ចំណូល​បាន​ ដូចនេះ​ចង់​សងគុណ​គាត់​ឲ្យ​ហើយ​ទាន់​គាត់​នៅ​រាង​ក្មេង​ៗ។”

 

បុរស​កូន​ពីរ​ខាង​លើ​បាន​បញ្ជាក់​ថា​ ទង្វើ​បែប​នេះ​លោក​មាន​បំណង​បី ទី​១  “ឲ្យ​ឪពុក​ម្ដាយ​បាន​សប្បាយ​ចិត្ត ទី​២ មាន​កូន​ល្បី​កូន​មាន​លុយ​កាក់​ជូន​ចឹង​ទៅ​គាត់​មិន​ពិបាក​ដើរ​រក​ស៊ី ទី​៣ គាត់​អាច​មាន​មុខ​មាន​មាត់។”

 

ពាក់មី ៖​ផ្ទះ​ធ្វើ​ជូន​ពុក ម៉ែ​ អស់​​១០​ម៉ឺនដុល្លារ​ហើយ​ ​តែ​អត់​ទាន់​ចប់​ទេ

 

ជា​ចុងក្រោយ​លោក​បញ្ជាក់​ថា​ ទាំង​ការ​ចេញ​ម៉ូដ រាល់​ការ​គ្រប់គ្រង​ការដ្ឋាន​គឺ​លោក​ជា​អ្នក​ធ្វើ​ផ្ទាល់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចំណែក​ខ្លះ​ក៏​ម្ចាស់​បទ “ឆ្កែ​ក្រុង ឆ្កែ​ស្រែ” គឺជា​លោក​ធ្វើ​ដោយ​ដៃ​លោក​ផ្ទាល់៕
អត្ថបទ៖ទ្រី រ៉ាវី