ក្រសួង​អប់រំ​ប្រកាស​ថ្ងៃ​​ប្រឡង​និង​ថ្ងៃ​ចេញ​លទ្ធផល​ បាក់ឌុប​ឆ្នាំ​២០១៥-២០១៦​​​​

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្ដីជូនដំណឹងដល់មាតាបិតា ឬអ្នកអាណាព្យាបាលបេក្ខជន និងបេក្ខជន ឲ្យបានជ្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ នឹងប្រព្រឹត្តទៅ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដោយមានមណ្ឌលប្រឡងចំនួន១៥៧មណ្ឌល ចែកចេញជា ៣៧៨១បន្ទប់ នៅទូទាំងរាជធានី-ខេត្ត និងមានបេក្ខជនប្រឡងសរុប ៩៣ ៧៥២នាក់។

ហើយក្រសួង ក៏បានបញ្ជាក់ថា ចំពោះលទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសតាមមណ្ឌលប្រឡងនីមួយៗ និងតាមទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា (www.facebook.com/moeys.gov.kh) នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕
ក្រសួង​អប់រំ​ប្រកាស​ថ្ងៃ​​ប្រឡង​និង​ថ្ងៃ​ចេញ​លទ្ធផល​ បាក់ឌុប​ឆ្នាំ​២០១៥-២០១៦​​​​

ក្រសួង​អប់រំ​ប្រកាស​ថ្ងៃ​​ប្រឡង​និង​ថ្ងៃ​ចេញ​លទ្ធផល​ បាក់ឌុប​ឆ្នាំ​២០១៥-២០១៦​​​​

ប្រភព៖ kqube

  • ក្រសួង​អប់រំ​ប្រកាស​ថ្ងៃ​​ប្រឡង​និង​ថ្ងៃ​ចេញ​លទ្ធផល​ បាក់ឌុប​ឆ្នាំ​២០១៥-២០១៦​​​​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: