រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

បណ្ដុំរូបថតរបស់កុមារតូចៗ ១០នាក់ ទទួលបានការចាប់អារម្មណ៍ខ្លាំងលើគេហទំព័រល្បីឈ្មោះ Boredpanda ក្រោយរូបទាំងនេះត្រូវបានគេបង្ហោះផ្សព្វផ្សាយ។ រូបថតទាំងនោះ បង្ហាញពីការតស៊ូជម្នះ ចេះចែករំលែក សប្បុរសធម៌ ចេះបរិច្ចាគទ្រព្យខ្លួន និងចេះអាណិតអាសូរជាដើម។  សូមទស្សនារូបភាពខាងក្រោម៖

១. កុមារអាយុ ៨ឆ្នាំ នាំប្អូនប្រុសពិការចូលរួមប្រកួតកីឡាទ្រីយ៉ាថ្លុ ដែលមានវិញ្ញាសា រត់ចម្ងាយ ហែលទឹក និងជិះកង់ រួមបញ្ចូលគ្នា។

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

២. ក្មេងបុរសតូចម្នាក់ត្រូវគេដាក់ងារជាវីរបុរស ក្រោយប្រថុយគ្រោះថ្នាក់ជួយសង្គ្រោះកូនក្ដាន់លង់ទឹក ក្នុងគ្រោះទឹកជំនន់នៅប្រទេសបង់ក្លាដេស។

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

៣. ក្មេងប្រុសតូចរូបនេះ ចង់យកលុយសន្សំរយៈពេលមួយឆ្នាំបាន ១២០ដុល្លារ ទៅជួយជនអនាថាដោយទិញបាយថ្ងៃត្រង់ឲ្យពួកគេ។

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

៤. ក្មេងប្រុសអាយុ៩ឆ្នាំ បង្កើតជម្រកឲ្យសុនខអនាថារស់នៅ ក្នុងបរិវេណផ្ទះរបស់ខ្លួន

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

៥. ក្មេងប្រុសអាយុ៨ឆ្នាំ ត្រូវគេសម្លុតរយៈពេល ២ឆ្នាំ ខណៈរូបគេទុកសក់វែងសម្រាប់ជួយក្មេងៗកើតជំងឺមហារីក

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

៦. កុមារតូចដើរតេះតះ ជួយរុញចម្លាក់កូនទន្សាយឲ្យឡើងទួល

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

៧. កុមារី ព្យាយាមជូតទឹកភ្នែកអ្នកនយោបាយជប៉ុនកំពុងយំលើអេក្រង់ទូរទស្សន៍

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

៨. ក្មេងស្រីអាយុ៣ឆ្នាំ កាត់សក់ខ្លួនឯង ជួយក្មេងស្រីម្នាក់ទៀតដែលទំពែកដោយការប្រើថ្នាំខុស

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

៩. ក្មេងស្រីពីរនាក់ សុខចិត្តយកឆត្រខ្លួនទទូរឲ្យសុនខវង្វេងផ្ទះក្រោមដំណក់ទឹកភ្លៀងនៅទីក្រុងម៉ុមបាយ៍ ប្រទេសឥណ្ឌា។

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

១០. ក្មេងៗជនជាតិកាណាដា ១២នាក់ ចងអាវរងាតាមបង្គោលផ្លូវ ដើម្បីទុកឲ្យជនអនាថាសម្រាប់ត្រៀមរដូវរងា៕

រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក

ប្រភព៖ sabay

  • រូប​ថត​​​​កុមារ​​​១០​នាក់​ ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្ទើរ​​ជុំវិញ​ពិភព​លោក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: