តា​អាយុ ៨០ ឆ្នាំ តណ្ហា​ក្រាស់ ឃុំ​នារី​សតិ​មិន​គ្រប់ ទុក​រួមភេទ

ហេតុការណ៍នេះកើតឡើងនៅទីក្រុងលៀវឆឹង មណ្ឌលសាន់ទុង ប្រទេសចិន នៅពេលស្ត្រីមានសតិមិនគ្រប់ម្នាក់មានវ័យកណ្តាល បានផ្តល់កំណើតទារិកាម្នាក់ ដែលត្រូវតាចាស់អាយុ ៨០ ឆ្នាំ ឃុំឃាំងនៅក្នុងបន្ទប់ក្រោយផ្ទះ សម្រាប់ជាទាសករផ្លូវភេទរបស់គាត់ ។ China Morning Post របស់ចិនផ្សាយដូច្នេះ ។

ចៃដន្យលោកតាតណ្ហាក្រាស់ បានយកទារិកាទៅអួតដល់បណ្តាអ្នកភូមិទាំងឡាយ ហើយបានរ៉ាយរ៉ាប់នៅក្នុងទូរទស្សន៍មូលដ្ឋានមួយថា ខ្លួនជាមនុស្សអស្ចារ្យមួយរូប ដែលវ័យជរាប៉ុណ្ណឹងហើយ នៅ «ខ្លាំងសិច (strong man)» និង មានលទ្ធភាពយកកូនបានទៀត! លោកតាបានហៅអ្នកកាសែតទៅថតដល់ផ្ទះ ធ្វើឱ្យអ្នកកាសែតបើកភ្នែកឡិងឡង់ ភ្ញាក់សឹងជ្រុះកាមេរ៉ាពីដៃ នៅពេលឃើញម្តាយទារិកាស្ថិតក្នុងសភាពគ្មានខោអាវបិទបាំង និង ត្រូវឃុំឃាំងក្នុងបន្ទប់ដ៏តូច ពោរពេញទៅដោយសំរាម និង លាមក ស្មោកគ្រោក ព្រមទាំងមិនដែលបានចេញមកខាងក្រៅបន្ទប់ឡើយ ទើបក្រុមអ្នកកាសែតរាយការណ៍ទៅប៉ូលិស ដឹងរឿងពីពេលនោះទៅ ។

តា​អាយុ ៨០ ឆ្នាំ តណ្ហា​ក្រាស់ ឃុំ​នារី​សតិ​មិន​គ្រប់ ទុក​រួមភេទ

ប៉ូលិសបានឃាត់ខ្លួនតាអាយុ ៨០ ឆ្នាំនោះ និង បញ្ជូនទារិកា និង ម្តាយ ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែប៉ូលិសមិនអាចសួរនាំបាន ដោយស្ត្រីនោះមានសតិឡប់ៗ ។ លោកតារ៉ាយរ៉ាប់ប្រាប់ប៉ូលិសថា «ច្រើនឆ្នាំកន្លងមក គាត់បានជួបស្ត្រីនេះនៅតាមថ្នល់ ក៏បាន យកមកស្នាក់នៅ និង ផ្តល់អាហារ ព្រោះគេអត់មានអីហូបជាយូរមកហើយ ហើយស្ត្រីនេះប៉ុនប៉ងលួចគេចចេញពីផ្ទះគាត់ជាច្រើនលើកច្រើនសាមកហើយ ឃើញដូច្នេះគាត់ក៏ឃុំទុកតែម្តងទៅ ។ ក្រោយពេលអ្នកកាសែតផ្សព្វផ្សាយទៅ ក៏មានអ្នកទាក់ទងមកស្ថានីយទូរទស្សន៍ថា ស្ត្រីនោះមានមុខមាត់ប្រហាក់ប្រហែលនឹងប្អូនស្រីរបស់គេ ដែលបាត់ទៅ ៤ ឆ្នាំហើយ ៕

តា​អាយុ ៨០ ឆ្នាំ តណ្ហា​ក្រាស់ ឃុំ​នារី​សតិ​មិន​គ្រប់ ទុក​រួមភេទ

ប្រភព៖ pmhotnews

  • តា​អាយុ ៨០ ឆ្នាំ តណ្ហា​ក្រាស់ ឃុំ​នារី​សតិ​មិន​គ្រប់ ទុក​រួមភេទ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: