ក្មេងប្រុស​អាយុ ៧ ឆ្នាំ​ម្នាក់​វិះ​សត្វ​ឥន្ទ្រី​យក្ស​ឆាប​យកទៅ​បាត់

កាលពីពេលថ្មីៗនេះនៅក្នុងសួនច្បារនៃតំបន់ទឹកជ្រោះ Alice ភូមិភាគកណ្តាលនៃប្រទេសអូស្ត្រាលីគឺក្នុងពេលដែលក្រុមការងារទូរទស្សន៍មួយកំពុងតែថតកម្មវិធីក៏ស្រាប់តែក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់វិះតែត្រូវបានសត្វឥន្ទ្រីយក្ស១ក្បាល ឆាបឆក់យកទៅបាត់ដោយសារតែកាលណោះក្មេងប្រុសម្នាក់នោះកំពុងតែលេងខ្សែរូត ។

គេយល់ឃើញថាដោយសារតែសមំឡេងរបស់ខ្សែរូតនោះហើយទើបបណ្តាលឲ្យសត្វឥន្ទ្រីនោះចាប់អារម្មណ៍ ។ ម្យ៉ាងទៀតក៏មានអ្នកខ្លះយល់ឃើញថាដោយសារតែក្មេងប្រុសនោះពាក់មួកជាប់អាវពណ៌បៃតងស្រស់ទើបសត្វឥន្ទ្រីនោះចេញមកវាយប្រហារតែម្តង ។

ក្មេងប្រុស​អាយុ ៧ ឆ្នាំ​ម្នាក់​វិះ​សត្វ​ឥន្ទ្រី​យក្ស​ឆាប​យកទៅ​បាត់

ពេលនោះគេបានឃើញមួករបស់ក្មេងប្រុសម្នាក់នោះត្រូវក្រញាំជើងសត្វឥន្ទ្រីចាប់ជាប់និងប៉ងឆាបឆក់យកទៅលើអា កាសទៀតផង ប៉ុន្តែដោយសារក្រុមការងារថតកម្មវិធីទូរទស្សន៍ប្រញាប់ប្រញាល់រត់ទៅជួយដេញទើបសត្វឥន្ទ្រីនោះហើរទៅបាត់ស្រមោល ។ បន្ទាប់ពីមានហេតុការណ៍ដ៏កម្រនេះកើតឡើងក្រុមការងារថតកម្មវិធីទូរទស្សន៍បានផ្អាកការងារថតនិងក្រោយមកទៀតនាយកដ្ឋានដែលមានពាក់ព័ន្ធត្រូវបានសើុបអង្កេតពីមូលហេតុនៃហេតុការណ៍ដែលកើតមានឡើងនេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានេះជាប្រភេទសត្វឥន្ទ្រីយក្សនៅក្នុងប្រទេសអូស្ត្រាលីដែលគេចាត់ទុកថាជាសត្វស្លាបដ៏កាចសាហាវនិងមានទំហំធំជាងគេ ។ សត្វឥន្ទ្រីនេះមានចំពុះនិងក្រញាំជើងវារឹងមាំខ្លាំងក្លាណាស់។ ចំណែករោមជើង វាគឺគ្របដណ្តប់រហូតដល់ក្រញាំជើងតែម្តងវាជាប្រភេទសត្វរកចំណីស៊ីនៅពេលថ្ងៃដោយភាគច្រើនតែងហើរក្នុងកម្ពស់ ២.០០០ ម៉ែត្រដើម្បីស្វែងរកចំណី ៕

ប្រភព៖ pmhotnews

  • ក្មេងប្រុស​អាយុ ៧ ឆ្នាំ​ម្នាក់​វិះ​សត្វ​ឥន្ទ្រី​យក្ស​ឆាប​យកទៅ​បាត់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: