ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​​​ឯកអគ្គរាជទូត​ ចំនួន​​​០៥​រូប

រាជធានីភ្នំពេញ៖ រាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពចំនួន០៥រូប។ នេះបើយោងតាមប្រភពពីសារព័ត៌មានជាតិ AKP។
ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានចំនួន៥រូប ក្នុងនោះ ទី១ ឯកឧត្ដម អ៊ុក ចាន់ដារ៉ា បច្ចុប្បន្នប្រធាននាយកដ្ឋានព័ត៌មាន និង ឯកសារនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសព្រុយណេដារូស្សាឡាម។
ទី២ ឯកឧត្ដម សុក ជា បច្ចុប្បន្នអគ្គលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ទី៣ ឯកឧត្ដម ប្រាក់ ងួនហេង បច្ចុប្បន្នប្រធាននាយកដ្ឋានពិធីការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទី៤ ឯកឧត្ដម ហេង សុខផល បច្ចុប្បន្នអគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋគូបា។
និងទី៥ ឯកឧត្ដម កែ វិសិដ្ឋ បច្ចុប្បន្នប្រធាននាយកដ្ឋានច្បាប់ និងកុងស៊ុល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជា ណាចក្រកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី និងជាឯកអគ្គរាជទូតតែងតាំង ប្រចាំលីទុយអានី លេតតូនី អេសតូនី ប៊ុលហ្គារី រ៉ូមានី និងសធារណរដ្ឋបេឡារុស្ស ដែលមាននិវេសនដ្ឋាននៅទីក្រុងមូស្គូ។
ជាមួយគ្នានោះដែរ ប្រភពពីសារព័ត៌មានជាតិ AKP ដដែល ក្នុងរាជក្រឹត្យក៏បានបញ្ជាក់ថា សម្តេចព្រះមហាក្សត្របានត្រាស់បង្គាប់ផ្លាស់ប្តូរ ឯកឧត្ដម ហ៊ុល ផានី បច្ចុប្បន្នឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ សង្គមនិយមវៀតណាម ចូលប្រទេសវិញ ដោយត្រូវបញ្ចប់អាណត្តិបេសកកម្ម និងលោកជំទាវ ហៃ សុន្នារិន្ទ បច្ចុប្បន្នឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋគូបា ចូលប្រទេសវិញ ដោយត្រូវបញ្ចប់អាណត្តិ។
និងឯកឧត្តម ថៃ វណ្ណា បច្ចុប្បន្នឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី និងជាឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេស លីទុយអានី លេតតូនី អេសតូនី ប៊ុលហ្គារី រ៉ូមានី និងសាធារណរដ្ឋបេឡារុស្ស ដែលមាននិវេសនដ្ឋាននៅទីក្រុង មូស្គូ ចូលប្រទេសវិញ ដោយត្រូវចប់អាណត្តិបេសកកម្ម។

ទន្ទឹមនឹងនេះ ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងឯកឧត្ដម យោង ចាន់សុភារ បច្ចុប្បន្នទីប្រឹក្សាជាតំណាងអចិន្ត្រៃយ៍រងនៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មានឋានៈជាអគ្គរាជទូត៕

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​​​ឯកអគ្គរាជទូត​ ចំនួន​​​០៥​រូប

ប្រភព៖ kqube

  • ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​​​ឯកអគ្គរាជទូត​ ចំនួន​​​០៥​រូប已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: