Pogba ជឿ​ថា Ballon d’Or ឆ្នាំ​នេះ​នឹង​បាន​លើ Ronaldo

Paul Pogba ជឿជាក់​ថា​ Cristiano Ronaldo ​មាន​ភាគរយ​ខ្ពស់​នឹង​ឈ្នះ​ពាន​ Ballon d’Or ឆ្នាំ​នេះ​ច្រើន​ជាង​ Lionel Messi។

 

Pogba ជឿ​ថា Ballon d’Or ឆ្នាំ​នេះ​នឹង​បាន​លើ Ronaldo Messi, Ronaldo និង Pogba

 

ការ​លើក​ឡើង​ដូច្នេះ​របស់​កីឡាករ​ស្បែក​ខ្មៅ​របស់​ Juventus ដោយ​សំអាង​លើ​ហេតុ​ផល​ថា​ពានរង្វាន់​ទ្វីប​អឺរ៉ុប​ទាំង​នៅ​ក្លឹប​ និង​ក្រុម​ជម្រើស​ជាតិ​គឺ​ តារា​ឆ្នើម​វ័យ​៣១​ឆ្នាំ​​បាន​ឈ្នះ​ទាំង​អស់។

 

“អ្នក​មាន​កីឡាករ Messi អ្នក​មាន​ Ronaldo និយាយ​ដោយ​ត្រង់​ខ្ញុំ​ចូលចិត្ត​ទាំង​ពីរ​ហើយ Griezmann ក៏​លេង​បាន​ល្អ​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ Ronaldo គួរ​តែ​ឈ្នះ Ballon d’Or ដោយសារ​គេ​ឈ្នះ Champions League និង Euro ២០១៦។” Pogba ប្រាប់​ ESPN ដូច្នេះ។

 

គួរ​បញ្ជាក់​ថា Ronaldo បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យ​ជម្នះ​ពេល​វគ្គ​ទាត់​បាល់​ប៉េណាល់​ទី​យក​ឈ្នះ Atletico វគ្គ​ផ្ដាច់​ព្រ័ត្រ​ Champions League ហើយ​រូប​គេ​ក៏​ជា​កម្លាំង​សំខាន់​ជួយ​ព័រទុយហ្គាល់​ឈ្នះ Euro ២០១៦នេះ​ផង​ដែរ​បើ​ទោះ​ជា​មាន​របួស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក៏ដោយ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal