សំដី ដែល​ឪពុក​ម្តាយ មិន​គួរ​និយាយ​ដាក់​កូន ជាដាច់ខាត​

សំដី ដែល​ឪពុក​ម្តាយ មិន​គួរ​និយាយ​ដាក់​កូន ជាដាច់ខាត​


សំដី ដែល​ឪពុក​ម្តាយ មិន​គួរ​និយាយ​ដាក់​កូន ជាដាច់ខាត​

១. នៅ​ឲ្យ​ឆ្ងាយ​ពី​ប៉ា​ម៉ាក់​
​សំដី​បែ​នេះ នឹង​ធ្វើឲ្យ​កូន​បាក់ទឹកចិត្ត ហើយ​ស្អប់​អ្នក​ជា​ខ្លាំង​។​

២. គ្មាន​ប្រយោជន៍​
​ការស្តីបន្ទោស ពេល​កូន​ធ្វើ​មិន​បាន​ល្អ នឹង​ធ្វើឲ្យ​គេ​កាន់តែមិន​សប្បាយចិត្ត ហើយ​រឹតតែ​ធ្វើ​មិន​បាន​ល្អ នៅលើ​ក្រោយ​ទៀត​។​

៣. ធ្វើឲ្យ​ដូច​កូន​គេ​ទៅ​មើល​
​វា​ពិបាក​ណាស់ ក្នុង​ការ​ដែល​ឲ្យ​កូន​របស់​អ្នក រៀន​ពូកែ ឬ​មាន​ចរិត​ល្អ ដូច​កូន​អ្នកជិតខាង ប៉ុន្តែ អ្នក​ត្រូវ​មាន​ចិត្ត​អំណ​ត់ និង​បង្រៀន ហើយ​អប់រំ​គេ​តាម​សម្រួល​។​

៤. ឈប់​ភ្លាម​! តិច​ម៉ា​ក់វៃ​
​ការ​គម្រាមកំហែង​បែបនេះ នឹង​ធ្វើឲ្យ​កូន​លែង​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់ នៅ​លើក​ក្រោយៗ​៕

​វេជ្ជបណ្ឌិត ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។