ថៃ នឹងលត់ប្រ៊ុយណេ ដើម្បីដណ្តើមទីតាំងកម្ពុជា ថ្ងៃនេះ ខណៈអូស្រ្តាលី បំបាក់ហ្វីលីពីន ៧-០ ពីយប់មិញ

ក្រុមម្ចាស់ជើងឯកថៃ ត្រូវបានគេមើលឃើញថា នឹងផ្តល់កាដូដ៏ជូរចត់មួយឲ្យក្រុមU16ជម្រើសជាតិប្រ៊ុយណេ សម្រាប់ការជួបគ្នា ក្នុងពានរង្វាន់ AFF U16 Championship 2016 នៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង ៣:៣០ ថ្ងៃសុក្រនេះ រីឯក្រុមអូស្រ្តាលី បានលត់ក្រុមហ្វីលីពីន យ៉ាងចាស់ថៃ កាលពីយប់ម្សិលមិញ មុនពេលក្រុមវៀតណាម បានផ្តួលក្រុមមីយ៉ាន់ម៉ា ដើម្បីរក្សាកំណត់ត្រាមិនដែលចាញ់សោះ នៅក្នុងពូលA។

mm4

នៅពេលនេះក្រុមU16ថៃ កំពុងឈរនៅលេខរៀងទី២ ដោយមាន៣ពិន្ទុ បន្ទាប់ពីក្រុមម្ចាស់ផ្ទះកម្ពុជា ដែលមាន៦ពិន្ទុពេញ បន្ទាប់ពីក្រុមថៃ បានលត់ក្រុមទីម័រខាងកើត ៣-០ ក្នុងការប្រកួតបើកឆាក កាលពីថ្ងៃពុធ ហើយជួបប្រ៊ុយណេនៅថ្ងៃនេះ ត្រូវបានគេមើលឃើញថា ថៃ នឹងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីដណ្តើមយកទីតាំងលេខ១របស់កម្ពុជា។

mm3

ចំណែកក្រុមU16 ឡាវ និងទីម័រខាងកើត ក៏នឹងត្រូវប្រកួតគ្នា នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃសុក្រនេះដែរ ហើយការប្រកួតរវាងក្រុមទាំង២នេះ អាចនឹងមានភាពតានតឹង ព្រោះឡាវ ដែលបានចាញ់កម្ពុជា ៣-១ នៅថ្ងៃបើកឆាកនោះ ត្រូវការឈ្នះជាដាច់ខាត ដើម្បីបង្កើតឱកាសឡើងវិញ ឯក្រុមទីម័រ ដែលមាន៣ពិន្ទុជាមួយការឈ្នះ១ និងចាញ់១ប្រកួត ក៏ត្រូវការឈ្នះ ដើម្បីបន្តក្តីសង្ឃឹម ក្នុងការប្រជែងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។

mm2

វៀតណាម បន្តឈ្នះជាលើកទី២ ខណៈអូស្រ្តាលី បំបាក់ហ្វីលីពីន ដើម្បីជាឈ្នះជាលើកដំបូងដោយឡែក ក្រុមការប្រកួត កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ
ក្រុមវៀតណាម បានបន្តលត់ក្រុមមីតយ៉ាន់ម៉ា ៥-១ ក្នុងការប្រកួតលើកទី៣របស់ខ្លួន នៅពហុកីឡដ្ឋានជាតិ ហើយការមាន៩ពិន្ទុ ជាមួយការឈ្នះទាំង៣លើកនេះ បានធ្វើឲ្យក្រុមមួយនេះមានភាគរយខ្ពស់បំផុត ក្នុងការឡើងទៅវគ្គបន្ត។

mm1

ចំណែកក្រុមអូស្រ្តាលី បានបំបាក់ក្រុមហ្វីលីពីន រហូតដល់ ៧-០ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ម្សិលមិញនោះដែរ ហើយការឈ្នះជាលើកដំបូង បន្ថែមទៅលើការស្មើ១ និងចាញ់១ប្រកួតកន្លងមកនេះ នៅតែធ្វើឲ្យ អូស្រ្តាលី មានឱកាសគ្រប់គ្រាន់ ក្នុងការប្រជែងឡើងទៅវគ្គបន្ត ព្រោះមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ដែលបានយកឈ្នះសិង្ហបុរី ២-០ នៅស្តាតចាស់ កាលពីម្សិលមិញនោះដែរ គឺមាន៤ពិន្ទុដូចអូស្រ្តាលី ដែរ ខណៈសិង្ហបុរី មាន៣ពិន្ទុ តែក្រុមហ្វីលីពីន ដែលបានចាញ់ទាំង៣ប្រកួតជាប់ៗគ្នា នោះធ្លាក់ចេញពីការប្រកួតនេះដោយស្វ័យប្រវត្តិហើយ៕

  • ថៃ នឹងលត់ប្រ៊ុយណេ ដើម្បីដណ្តើមទីតាំងកម្ពុជា ថ្ងៃនេះ ខណៈអូស្រ្តាលី បំបាក់ហ្វីលីពីន ៧-០ ពីយប់មិញ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:កីឡា