នារី​អូ​តេសរ​បស់ AirAsia ត្រូវ​អ្នកដំណើរ​ជះ​ទឹក​ក្តៅ​លើ ដោយសារ​…​

6 Videos

ភ្ញៀវទេសចរជនជាតិចិនត្រូវបានគេវាយតម្លៃថា ជាភ្ញៀវទេសចរដែលមានអាកប្បកិរិយា អាក្រក់ជាងគេក្នុងចំណោមភ្ញៀវទេសចរដែលមកពីបណ្តាប្រទេសផ្សេងៗទៀត ព្រោះបញ្ហាជាច្រើនដែលកើតឡើងនៅតាមដំណើរកម្សាន្តនានា សុទ្ធតែបណ្តាលមកពីជនជាតិចិន ស្ទើរតែទាំងអស់ ។

P9

នារី​អូ​តេសរ​បស់ AirAsia ត្រូវ​អ្នកដំណើរ​ជះ​ទឹក​ក្តៅ​លើ ដោយសារ​…​

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ភ្ញៀវទេសចរជនជាតិចិនម្នាក់បានជះទឹកក្តៅសម្រាប់ឆុងមី ទៅលើនារីអូតេសម្នាក់ ដែលបណ្តាលឲ្យមានស្លាកស្នាមរលាកយ៉ាងធំ ដែលហេតុការណ៍នេះកើតឡើង នៅលើយន្តហោះរបស់ក្រុមហ៊ុនល្បី AirAsia ។ នៅក្នុងរូបថត យើងក៏អាចសង្កេតឃើញបានថា នារីអូតេសកំពុងខ្ទប់មុខដែលរលាក និង ពោរពេញដោយការឈឺចាប់ ។ យោងតាមសារព័ត៌មាន គេបានដឹងថា ចំពោះមូលហេតុដែលកើតមានរឿងបែបនេះ ក៏ព្រោះតែភ្ញៀវទេសចរនារីដៃឆៅរូបនោះ មិនទទួលបានកន្លែងដែលអាចអង្គុយក្បែរមិត្តប្រុស ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីជះទឹកក្តៅរួច ភ្ញៀវទេសចរនារីរូបនោះថែមទាំងស្រែកខ្លាំងៗដាក់នារីអូតេសថែមទៀត រហូតផ្អើលបុគ្គលិក ក្នុងយន្តហោះផ្សេងទៀតចុះមកជួយសម្រួលស្ថានការណ៍ ។ ចំណែកឯមិត្តប្រុសរបស់នារីដៃដល់ ថែមទាំងហ៊ានចេញមុខមកការពារមិត្តស្រី និង ថែមទាំងគម្រាមថា នឹងបំផ្ទុះយន្តហោះនោះចោលទៀតផង ។

ហេតុការណ៍នេះបានកើតឡើងកាលពីប៉ុន្មានខែមុន តែវានៅតែទាក់ទាញចំណាប់អារម្មណ៍ បណ្តាអ្នកលេងអ៊ីនធឺរណេតជុំវិញពិភពលោក ។ ចង់ដឹងថា ស្ថានភាពយ៉ាងណាខ្លះ សូមទស្សនារូបថតខាងក្រោម ៖
ថាវរិទ្ធ (ប្រភព ៖ វើលអូសបឺស)