កុមារី ​រងគ្រោះ​ពីរ​នាក់ ត្រូវ​បិសាច​តណ្ហា ​បំផ្លាញ​អស់​ព្រហ្មចារី

កុមារី ​រងគ្រោះ​ពីរ​នាក់ ត្រូវ​បិសាច​តណ្ហា ​បំផ្លាញ​អស់​ព្រហ្មចារី



បាត់ដំបង ​៖​ ក្មេង​ស្រី​វ័យ​ជាង​១០​ឆ្នាំ ចំនួន​ពីរ​នាក់ ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​អស់​នូវ​ព្រហ្មចារី​ តែ​ក្នុង​រយៈពេល​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ខណៈ​ដែល​ពួក​នាង​កំពុង​ដេក​នៅ​ក្នុង​ផ្ទះ​ ហើយ​ត្រូវ​បិសាច​តណ្ហា​លប​ចូល​ទៅ​ចាប់​រំលោភ ដោយ​ប្រើ​ភាសា​គំរាម​សម្លាប់ បើ​ពួកនាង​ហ៊ាន​ស្រែក​ឲ្យ​បែកការណ៍។

យោងតាម​កំណត់ហេតុ​របស់​សមត្ថកិច្ច និង​យោងតាម​ពាក្យបណ្តឹង​របស់​នារី​ម្នាក់​ឈ្មោះ បឿន ស្រី​ល័ក្ខ ​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ ខេត្តបាត់ដំបង ដែល​ត្រូវជា​បងជីដូនមួយ ជាមួយនឹង​កុមារី​រងគ្រោះ​​​បាន​ប្តឹង​ចោទប្រកាន់​ទៅលើ​ឈ្មោះ រឿង សិលា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយគ្នា​នឹង​ក្មេងស្រី​រងគ្រោះ ពីបទ​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​អនីតិជន។

បងជីដូនមួយ​រូបនេះ​បាន​រៀបរាប់ថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ប.គ.ហ ​អាយុ​១៣​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះវ.ន.ម​ អាយុ​១២​ឆ្នាំ ដោយ​ឈ្មោះ ប.គ.ហ ​​​គឺមាន​ឪពុក ម្តាយ​រស់នៅ​ភូមិ​គោក​រមៀត ឃុំ​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ ហើយ​ត្រូវបាន​ឪពុក​របស់​នាង​យក​មក​ចិញ្ចឹម​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ដោយ​បច្ចុប្បន្ន​ឪពុក ម្តាយ​នាង ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​មកហើយ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ហើយ​​​ជនសង្ស័យ​ខាងលើ​គឺជា​មនុស្ស​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​ ព្រមទាំង​ឧស្សាហ៍​ចេញចូល​ទៅលេង​ផ្ទះ​របស់​នាង​ជា​ញឹកញាប់​ថែមទៀត​ផង។

នៅក្នុង​ហេតុការណ៍​នេះដែរ កុមារី​រងគ្រោះ​ឈ្មោះ ប.គ.ហ ​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​ជា​២ រំលង​​អធ្រាត្រ​គឺ​ខណៈ​ពេល​ ដែល​មេឃ​កំពុង​តែមាន​ភ្លៀង​ធ្លា​ក់​មក​ផង គឺ​នៅ​យប់​នោះ​នាង​នៅ​ដេក​ជាមួយ​នឹង​កុមារី​ម្នាក់ទៀត​ឈ្មោះ ​ វ.ន.ម ដោយ​នាង​បាន​ងើប​អង្គុយ​លើ​គ្រែ​បម្រុង​ចុះទៅ​នោម​ ក៏​ស្រាប់តែ​ឃើញ​ស្រមោល​មនុស្ស​ប្រុស​ម្នាក់​ដើរចូល​មក​បើក​មុង​ ដោយ​ចាប់​នាង​ឲ្យ​ដេក​ទៅលើ​គ្រែ​វិញ ព្រមទាំង​បាន​និយាយ​ខ្សឹប​ៗ​ថា « បើ​ង៉ែង​ហ៊ាន​ស្រែក​អញ​នឹង​សម្លាប់​ភ្លាម » រួច​ក៏បាន​ធ្វើ​សកម្មភាព​ចាប់​សើយ​រ៉ូ​ប​នាង​ឡើង​ទៅលើ ហើយ​ទាញ​ស្រាត​ខោ​លី​អូ​នាង​ចេញ​ ព្រមទាំង​បាន​ទាញ​ជើង​នាង​ឲ្យ​កន្ធែក ដោយ​គេ​បាន​ចាប់​លិង្គ​មក​ញាត់​បញ្ចូល​ក្នុង​ប្រដាប់​ភេទ​របស់​នាង ប៉ុន្តែ​គេ​មិនបាន​រុក​ចូល​ឲ្យ​ជ្រៅ​ទេ គឺ​គេ​ធ្វើបែបនេះ​ប្រហែល​២​ទៅ​៣​នាទី ក៏​ស្រាប់តែ​មាន​ទឹក​អ្វី​ចេញ​មក​ប្រឡាក់​ប្រដាប់​ភេទ​នាង ព្រមទាំង​ប្រឡាក់​ទៅលើ​ភួយ​របស់​នាង​ផង ទើប​មនុស្ស​ប្រុស​នោះ​ងើប​ដើរចេញ​ទៅវិញ​ ដោយ​នាង​តាមមើល​រហូត លុះ​ទៅ​បាន​ប្រហែល​១០​ម៉ែត្រ ដែល​ផ្ទះ​អ្នកភូមិ​មាន​ភ្លើង​បំភ្លឺ​ទើប​នាង​មើល​ច្បាស់​ថា គឺជា​លោកពូ រឿង សិលា សោះ ទើប​ព្រឹក​ឡើង​នាង​ក៏បាន​ប្រាប់​រឿងហេតុ​នេះ​ដល់​បងជីដូនមួយ​រប​ស់​នាង ក៏​ឈានដល់​ការដាក់​ពាក្យ​ប្តឹង​តែម្តង។

ដោយឡែក​ក្មេងស្រី​ឈ្មោះ វ.ន.ម អាយុ​១២​ឆ្នាំ ត្រូវជា​ចៅស្រី​របស់​ម្ចាស់ផ្ទះ​នេះដែរ​ ក៏បាន​និយាយថា ប្រហែល​ជាង​១០​ថ្ងៃ​កន្លង​មក​ហើយ​គឺ​លោកពូ រឿង សិលា ក៏​ធ្លាប់​ចាប់​លិង្គ​យកមក​ញល់​នឹង​ប្រដាប់ភេទ​របស់​នាង​ម្តង​ដែរ​រហូត​ចេញ​ទឹក ប៉ុន្តែ​នាង​មិន​ហ៊ាន​និយាយប្រាប់​អ្នកណា​ទាំងអស់ ដោយសារតែ​ខ្លាច​គាត់​សម្លាប់។

បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ បុរស​ដែល​ជា​មុខសញ្ញា​រំលោភ​បាន​រត់​គេចខ្លួន​ចេញ​ពី​ផ្ទះ​បាត់ទៅហើយ ដោយ​សមត្ថកិច្ច​បានប្រគល់​ក្មេងស្រី​ទៅ​ឲ្យ​ខាង​អង្គការ​នារី​ដើម្បី​នាំយក​ទៅធ្វើ​កោសល្យវិច័យ។ ដោយឡែក​សមត្ថកិច្ច​ក៏បាន​ចាត់វិធានការ​ដើម្បី​តាម​រក​ចាប់ខ្លួន​ជន​ដែល​ល្មោភកាម​នេះ​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ឲ្យ​បាន៕