​ខ្ញុំ​ទម្ងន់ ៧ អាទិត្យ​ហើយ ប៉ុន្តែ បេះដូង​កូន​ខ្ញុំ មិនទាន់​លោត​ឡើយ តើ​វា​គួរឲ្យ​បារម្ភ​ទេ​?

​ខ្ញុំ​ទម្ងន់ ៧ អាទិត្យ​ហើយ ប៉ុន្តែ បេះដូង​កូន​ខ្ញុំ មិនទាន់​លោត​ឡើយ តើ​វា​គួរឲ្យ​បារម្ភ​ទេ​?


​ខ្ញុំ​ទម្ងន់ ៧ អាទិត្យ​ហើយ ប៉ុន្តែ បេះដូង​កូន​ខ្ញុំ មិនទាន់​លោត​ឡើយ តើ​វា​គួរឲ្យ​បារម្ភ​ទេ​?

​សំណួរ​មិត្ត​អ្នកអាន ៖ ពេល​ទៅ​ពិនិត្យ​អេកូ ខ្ញុំ​មិន​ទាន់​អាច​ស្តាប់លឺ សម្លេង​បេះដូង​កូន​របស់​ខ្ញុំ​លោត​នោះទេ ហើយ​បើ​តាម​ខ្ញុំ​ចាំ កាល​ពី​កូន​មុន វា​អាច​ស្តាប់លឺ​ហើយ ប៉ុន្តែ គ្រូពេទ្យ​ប្រាប់ថា ចាំ​ពីរ​បី​ថ្ងៃ​ក្រោយ ចាំ​មក​ម្តង​ទៀត​។ ខ្ញុំ​បារម្ភ​ណាស់ ខ្ញុំ​ខ្លាច​តែ​វា​រលូត​ទេ ប៉ុន្តែ ខ្ញុំ​មិន​បាន​ចុកពោះ ឬ​ធ្លាក់​ឈាម​អ្វី​ឡើយ​។​

​ចម្លើយ ៖
​ជាដំបូង ប្អូនស្រី​ត្រូវ​ទៅពិនិត្យ​អេកូ​ម្តងទៀត នៅ​មន្ទីរពេទ្យ​ផ្សេង ដើម្បី​ប្រាកដថា បេះដូង​កូន​មិន​លោត ហើយ​គ្រូពេទ្យ​នឹង​ពិនិត្យ ឲ្យបាន​កាន់តែ​ច្បាស់ ថា​តើ​អ្នក​ពិតជា មាន​ទម្ងន់​រយៈពេល ៧ សប្តាហ៍​មែន ឬក៏​អត់ ពីព្រោះ ការប៉ាន់ស្មាន​របស់​អ្នក អាច​នឹង​ខុសពី​លទ្ធផល​របស់​គ្រូពេទ្យ​។​

​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​អំឡុង ៥ ទៅ ៦ អាទិត្យ អញ្ចឹង បញ្ហា​បេះដូង​មិនទាន់​លោត គឺ​វា​ខុសគ្នា​ឆ្ងាយ​ណាស់​។ ប្រសិនបើ​អ្នក​ស្ថិតនៅ ៦ អាទិត្យ ឬ​ក្រោម​នេះ​បន្តិច អ្នក​អាច​រង់ចាំ​មួយអាទិត្យ​ទៀត ដើម្បី​តាមដាន​ថា​តើ បេះដូង​កូន​លូតលាស់​បន្តទៀត​ដែរឬទេ​។​

​យ៉ាងណាមិញ ប្រសិនបើ​អ្នក​ពិតជា​មាន​ទម្ងន់ ៧ សប្តាហ៍ ឬ​ច្រើន​ជាង​នេះ​មែន តាមរយៈ​ការឆ្លុះ​អេកូ​ពីរ​បី​កន្លែង ឃើញ​ដូចគ្នា ដូច្នេះ អ្នក​ប្រហែល​ជា​រលូត​កូន​ហើយ​។ ប៉ុន្តែ ក្នុងករណីនេះ វា​អាច​មាន​ភាព​ខុសប្លែកគ្នា បន្តិចបន្តួច​ផងដែរ​។​

​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​នេះ​មែន គ្រូពេទ្យ​នឹង​ផ្តល់​ជម្រើស​ពីរ​បី​ឲ្យ​អ្នក ដែល​ទីមួយ គឺ​រង់ចាំ​ឲ្យ​រ​លូត ដោយ​ធម្មជាតិ​។ ទី​ពីរ គឺ​ប្រើ​ថ្នាំ ដើម្បី​បង្ខំ​ឲ្យ​វារលូត និង​ទី​បី គឺ​ខ្វារ​សម្អាត​ចេញ​។​

​ខ្ញុំ​សង្ឃឹមថា ប្អូនស្រី នឹង​ច្រឡំ​ថ្ងៃ​ដោយ​ខ្លួនឯង ហើយ​ប្អូនស្រី ពិត​ជា​ទម្ងន់​មិនទាន់​ដល់ ៧ អាទិត្យ​នោះទេ​៕

​វេជ្ជបណ្ឌិត ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។