ពលរដ្ឋនៅតែបង្ហូរ ទឹកភ្នែកស្តាយ ស្រណោះលោក កែម ឡី អ្នកវិភាគដ៏ល្បីឈ្មោះ (មានវីដេអូ)

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ មកពីបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស នៅតែបន្តចូលគោរព វិញ្ញាណក្ខន្ធសព លោកបណ្ឌិតកែម ឡី ហើយបានបង្ហូរទឹកភ្នែក និងបង្ហាញអារម្មណ៍ ស្តាយស្រណោះ ចំពោះវីរៈភាពរបស់លោកបណ្ឌិតនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

ព្រមជាមួយគ្នានេះដែរ សពលោកបណ្ឌិត ត្រូវបានតម្កល់លើក្តារមឈូស ទឹកកកដែលជាការឧបត្ថម្ភ ពីព្រះសង្ឃនៅប្រទេសបារាំង មុននឹងការដង្ហែរយកទៅបញ្ចុះនៅឯស្រុកកំណើតនៅខេត្តតាកែវ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ៕

ប្រភព ៖

ខាងក្រោមវីដេអូផ្សេងមួយទៀតពីបណ្តាញសង្គម៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានពាក់ព័ន្ធមួយទៀតផងដែរថា បើតាមការប្រកាសរបស់ លោកតាអាចារ្យវត្តពោធិយារាម ហៅវត្តក្ដីចាស់ សង្កាត់ជ្រោយចង្វារ បានប្រកាសថា គម្រប់ខួប៧ថ្ងៃ នៃបុណ្យសពលោក បណ្ឌិត កែម ឡី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦  ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី។

សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់សម្លាប់ កាលពីម៉ោង ៩៖០២នាទី ថ្ងៃទី១០ កក្កដា នៅក្នុងស្តាម៉ាត Caltex ស្តុបបូកគោ ។ សពលោកបណ្ឌិត កែម ឡី ត្រូវបានតម្កល់ទុក ធ្វើបុណ្យ នៅវត្តពោធិយារាម ហៅវត្តក្ដីចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រយៈពេល១០ថ្ងៃ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពលរដ្ឋនៅតែបង្ហូរ ទឹកភ្នែកស្តាយ ស្រណោះលោក កែម ឡី អ្នកវិភាគដ៏ល្បីឈ្មោះ (មានវីដេអូ)

ពលរដ្ឋនៅតែបង្ហូរ ទឹកភ្នែកស្តាយ ស្រណោះលោក កែម ឡី អ្នកវិភាគដ៏ល្បីឈ្មោះ (មានវីដេអូ)