ខឹងម្តាយស្តីបន្ទោស បុរសម្នាក់​យក​ថ្នាំ​​​​សម្លាប់​សត្វ​ល្អិត​ ផឹកសម្លាប់​ខ្លួន នៅក្រុង​សំរោង

​(ឧត្តរមានជ័យ​)៖​ បុរសម្នាក់​ជាកសិករ បានធ្វើអត្តឃាតខ្លួនឯង​ ដោយបានយកថ្នាំ​បាញ់ស្មៅ​សម្លាប់សត្វល្អិត​ មកផឹកសម្លាប់ខ្លួន ព្រោះតែខឹងម្ដាយ និងប្រពន្ធស្ដីបន្ទោស រឿងផឹកស៊ី។ ហេតុការណ៍នេះ នៅព្រឹកថ្ងៃទី​១៥​ ខែ​កក្កដា​ ឆ្នាំ២០១៦​ ស្ថិតក្នុងភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីធ្វើអត្តឃាតលេបថ្នាំពុលសម្លាប់ខ្លួននេះ បណ្ដាលមកពីជនរងគ្រោះខឹងម្ដាយ​ និងប្រពន្ធរបស់ខ្លូន ស្ដីបន្ទោស ពេលផឹកស៊ីម្ដងៗ។ សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះដែលស្លាប់ឈ្មោះ រី រីន អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុ ហើយបានពិនិត្យសាកសព និងរកឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលេបថ្នាំ ពិតប្រាកដមែន។ បច្ចុប្បន្នសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   បុរសម្នាក់ លេបថ្នាំងងុយដេក ជាង ២០គ្រាប់ ប៉ងសម្លាប់ខ្លួន ព្រោះវិបត្តិគ្រួសារ គួររំលឹកផងដែរថា ដោយសារវិបត្តិក្នុងគ្រួសារ បណ្តាលអោយ បុរសម្នាក់ដាច់ចិត្តលេបថ្នាំងងុយដេក ជាង ២០គ្រាប់ ប៉ងសម្លាប់ខ្លួន តែត្រូវបានប្រជាជាការពារ ខណ្ឌដូនពេញ ដែលប្រចាំការនៅមុខ ព្រះ បរមរាជវាំង ជួយសង្រ្គោះទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៩:១៥នាទី ថ្ងៃទី ២៧ ខែមករា កន្លងទៅ។

បុរសជាជនរងគ្រោះដែលបានលេបថ្នាំងង៉ុយដេក អស់២០គ្រាប់មាន ឈ្មោះ ឡក់ គុណទៀង នៅមាត់ទន្លេខាងជើងវេទិការអុំទូក ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មូលហេតុដោយសារមានវិបត្តិក្នុងគ្រួសារ និង ឃេីញមានម៉ូតូគុបជ្រុង៥០ ពណ៌ទឹកប៊ិច ស្លាកលេខ ភ ព1 ឈ-4207។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត