ស្ងាត់ៗ នាង​អ៊ី​ត​សង់​វីឡា​ដ៏​ប្រណីត​នៅ​ស្រុកកំណើត​

​រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង នាង អ៊ី​ត គ្រោង​ធ្វើ​វីឡា​ដ៏​ប្រណីត​មួយ នៅ​ស្រុកកំណើត​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ផ្ទះ​វីឡា​ដែល​នាង​អ៊ី​ត គ្រោង​សាងសង់​នេះ នឹង​ចេញ​ជា​រូបរាង​ឡើង បន្ទាប់ពី​របង​ដែល​នាង​ធ្វើ​ព័ទ្ធជុំវិញ​រួចរាល់ ខណៈ​បច្ចុប្បន្ន​ធ្វើបាន​ប្រមាណ​ជា​៨០​ភាគរយ​ហើយ ។​