រ៉េ​ន និង សមាជិក​ក្រុម F(x) នាង វិច​តូ​រៀ សង ចាប់ដៃគ្នា​ថត​រឿង​ភាគ​ថ្មី​

6 Videos

ថ្មីៗនេះតារាសម្ដែងដ៏មានប្រជាប្រិយភាពបំផុតលោក រ៉េន (Rain) និង តារាចម្រៀងក្នុងក្រុម F(x) នាង វិចតូរៀ សង (Victoria Song) បានលេចមុខនៅលើកម្រាលព្រំក្រហមក្នុងកម្មវិធីប្រកាសភាពយន្តថ្មីរបស់ពួកគេដែលបានរៀបចំឡើងនៅទីក្រុងសៀងហៃ ។

P9

រ៉េ​ន និង សមាជិក​ក្រុម F(x) នាង វិច​តូ​រៀ សង ចាប់ដៃគ្នា​ថត​រឿង​ភាគ​ថ្មី​

នៅក្នុងព្រឹត្តិការនោះដែរពួកគេបានប្រាប់ឲ្យដឹងថា នឹងបង្ហាញស្នាដៃរឿងភាគថ្មីរួមគ្នាដែលនិយាយជាភាសាចិនហើយរឿងភាគថ្មីនេះមានចំណងជើងថា «Endless August» ។ «Endless August» គឺជារឿងភាគដកស្រង់ចេញពីរឿងប្រលោមលោកដ៏ល្បីល្បាញនៅទីក្រុងសៀងហៃ ដែលសរសេរដោយអ្នកនិពន្ធឈ្មោះ ជី លី (Anni Baobei) ។ រឿងភាគថ្មីដែលសម្ដែងដោយប្រុសស្អាតជនជាតិកូរ៉េខាងត្បូង រ៉េន និង ស្រីស្អាតជនជាតិចិន វិចតូរៀ សង នេះដែរគឺមានគ្រប់ឈុតឆាកទាំងអស់ ទាំងសើចសប្បាយ មនោសញ្ចេតនាស្នេហា កំសត់ព្រាត់ប្រាស់ ដែលជឿជាក់ថាអ្នកទស្សនាប្រាកដជាទប់ទឹកភ្នែកមិនជាប់ឡើយ ។

រ៉េ​ន និង សមាជិក​ក្រុម F(x) នាង វិច​តូ​រៀ សង ចាប់ដៃគ្នា​ថត​រឿង​ភាគ​ថ្មី​

គួរបញ្ជាក់ដែរថា រឿងភាគ «Endless August» នេះទៀតសោតនឹងរើសទីតាំងថតនៅពីរប្រទេសផ្សេងគ្នាគឺប្រទេសចិន និង ប្រទេសកាណាដា ហើយក្នុងកំឡុងពេលនេះលោករ៉េនកំពុងចាប់ផ្ដើមដំណើរការថតបណ្ដើរៗហើយនៅលើទឹកដីទីក្រុងសៀងហៃ ៕ (ប្រភព៖ ដ្រាម៉ាហ្វេវ័រ) កុសល