មិត្តស្រី គួ​ក ហ៊្វូឆឹង និយាយថា ស្នេហា​មាន​សម្ពាធ

6 Videos


តាមបណ្តាញផ្សព្វផ្សាយហុងកុង បានឲ្យដឹងថា បើនារីណាចង់ក្លាយជាអនាគតភរិយារបស់កំពូល តារាសម្តែង និង ចម្រៀងហុងកុង លោក គួក ហ៊្វូឆឹង ហៅ ( Aaron Kwok ) មិនមែនជាការងាយ ស្រួលនោះឡើយ ។ តួយ៉ាងដូចជានាង ហ្វាង យន់ ដែលជាមិត្តស្រីរបស់លោក គួក ហ្វូ៊ឆឹង ថ្វីត្បិតតែត្រូវ បានកំពូលតារាសម្តែងរូបនេះលើកតំកើងជាអនាគតភរិយាក្តី តែនៅពេលដែលបានក្លាយជាមិត្តស្រីរបស់ កំពូលតារាសម្តែងដ៏ល្បីរូបនោះហើយ គឺពិតជាត្រូវបានមហាជនចាប់អារម្មណ៍ខុសប្លែកពីធម្មតា ។

P9

មិត្តស្រី គួ​ក ហ៊្វូឆឹង និយាយថា ស្នេហា​មាន​សម្ពាធ
មិត្តស្រី គួ​ក ហ៊្វូឆឹង និយាយថា ស្នេហា​មាន​សម្ពាធ

មុននេះនៅពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាននាង ហ្វាង យន់ បាននិយាយត្រង់ៗថា រាល់ទំនាក់ទំនងស្នេហាជាមួយ គួក ហ៊្វូឆឹង គឺមានសម្ពាធព្រោះនៅពេលនាងប្រព្រឹត្តិអ្វីមួយតែងមានគេចាប់អារ ម្មណ៍ និង ចាប់កំហុស ជាពិសេសការថតរូបដាក់ក្នុងទំនាក់ទំនងសង្គមក៏ត្រូវបានគេវាយប្រហារដែរ ។ ដូច្នេះនាងបានងាកមកលេងកីឡាវិញដើម្បីកាត់បន្ថយសម្ពាធ និង បន្តធ្វើអ្វីៗដែលជារបស់ខ្លួនឯងផ្ទាល់ ហើយក៏តែងតែចេញដើរលេងកម្សាន្តជាញឹកញាប់ដែរ ដើម្បីបន្ធូរអារម្មណ៍ ។

មិត្តស្រី គួ​ក ហ៊្វូឆឹង និយាយថា ស្នេហា​មាន​សម្ពាធ

មុននេះ ហ្វាង យន់ ត្រូវបានគេលួចថតនៅពេលដែលនាងមានសាច់ត្រង់ចង្កាមូលក្លំ ដែលមានន័យ ថា នាងធាត់ហើយត្រូវតែប្រញាប់ប្រញាល់បញ្ចុះទម្ងន់ ។ នាងបានថតរូបស៊ែលហ្វ៊ីពេលលេងកីឡាព្រមទាំង បង្ហោះសារថា ផ្លូវឆ្ពោះទៅកាន់ការបញ្ចុះទម្ងន់ គឺពិតជាលំបាកវេទនាណាស់ បើហ៊ានតែធ្វេសប្រហែស បន្តិច គឺពិតជាឡើងគីឡូហើយ ៕

                                                                                         គ ឡេង