យុគ ចិន្តា និង ច​ន ច័ន្ទ​លក្ខិណា បង្ហាញ​សម្រស់​ដូច​កូនភ្លោះ​

6 Videos

នៅក្នុងពិធីមង្គលការប្អូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ព្រឹកមិញនេះ មានភ្ញៀវកិត្តិយស និង មិត្តភក្តិអ្នកសិល្បៈជាច្រើនទៅចូលរួម ម្នាក់ៗសុទ្ធតែបានបង្ហាញពីទឹកមុខសប្បាយរីករាយ ។ នៅក្នុងកម្មវិធីនោះអ្នកនាង យុគ ចិន្តា និង អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាបងស្រីកូនក្រមុំ បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងទៅដល់ប្រិយមិត្ត ដោយសាររូបសម្រស់ដ៏ស្រស់សោភាក្នុងឈុតប្រពៃណីខ្មែរ ។

P9

យុគ ចិន្តា និង ច​ន ច័ន្ទ​លក្ខិណា បង្ហាញ​សម្រស់​ដូច​កូនភ្លោះ​

បើមើលតាមការបញ្ចេញយោបល់របស់ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ម្នាក់ៗគឺបានសរសើរដល់តារាទាំងពីរដួងនេះថាស្រស់ស្អាតខ្លាំងណាស់ ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានរំលេចខ្លួនក្នុងឈុតសម្លៀកបំពាក់ពណ៌ត្របែកព្រៃ ស្របពេលដែលអ្នកនាង យុគ ចិន្តា គ្រងឈុតសម្លៀកបំពាក់ពណ៌ទឹកសណ្តែក ដែលសម្លៀកបំពាក់បែបនេះស្តែងចេញនូវភាពថ្លៃថ្នូរ និង ស័ក្តិសមជានារីខ្មែរមានចរិតរម្យទម ។ អ្វីដែលកាន់តែធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍ទៀតនោះ តារាទាំងពីរដួងនេះត្រូវបានគេហៅថាកូនភ្លោះ ព្រោះបើមើលលើរូបសម្រស់ ការតុបតែងខ្លួន និង ស្នាមញញឹមគឺមានភាពស្រដៀងគ្នាច្រើន ខុសតែពណ៌ និង ម៉ូដសម្លៀកបំពាក់ប៉ុណ្ណោះ ។

យុគ ចិន្តា និង ច​ន ច័ន្ទ​លក្ខិណា បង្ហាញ​សម្រស់​ដូច​កូនភ្លោះ​

អ្នកនាង យុគ ចិន្តា និង ចន ច័ន្ទលក្ខិណា ជារឿយៗត្រូវបានមហាជនទូទៅចាត់ទុកថាជាតារាដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការច្នៃម៉ូដសម្លៀកបំពាក់ ព្រោះរាល់ឈុតសម្លៀកបំពាក់ដែលតារាទាំងពីរដួងនេះគ្រង សុទ្ធតែជាម៉ូដស្រស់ស្អាត ប្លែក និង ថ្មីជានិច្ច ហើយទទួលបានការចាប់អារម្មណ៍ច្រើន ៕ សាកល