អ្នកវិភាគ ៖ Brexit អាច​នឹង​ព​ន្លឿ​ន​នៃ​គម្រោង «​សតវត្សរ៍​អាស៊ី​»

ការ​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប របស់​អង់គ្លេស និង​ការ​មិន​សប្បាយចិត្ត​នៅ​ក្នុង​ប្រទេស​លោក​ខាងលិច​ផ្សេង​ទៀត ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​ព​ន្លឿ​ន​នៃ​ការ​មក​ដល់​នៃ​គម្រោង «​សតវត្សរ៍​អាស៊ី​» ។ នេះ​បើ​យោង​តាម​ក្រុម​អ្នកវិភាគ ដោយ​ផ្អែក​លើ​ការ​រីក​ចម្រើន​នៃ​ប្រទេស​ចិន និង​ឥណ្ឌា ។

នៅ​ឆ្នាំ​២០៥០ អាស៊ី​នឹង​មាន​ផលិតផល​ក្នុងស្រុក​សរុប​ជាង​ពាក់កណ្ដាល​របស់​ពិភពលោក ស្ទើរតែ​២​ដង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​២០១១ ។ នេះ​បើ​យោង​តាម ធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយ​ពលរដ្ឋ​ដែល​មាន​ជីវភាព​សម្បូរ​ធូរធារ​ចំនួន​៣​ប៊ី​លាន​នាក់ ។

សហភាព​អឺរ៉ុប និង​អង្គការ​សមូហភាព ដែល​មាន​ឥទ្ធិពល​ផ្សេង​ទៀត​ដូច​ជា អង្គការសហប្រជាជាតិ អង្គការ​ណា​តូ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក បាន​នាំ​គ្នា​ត្រឡប់​ទៅ​សម័យ​ក្រោយ​សង្គ្រាមលោក​លើក​ទី​២ ដោយ​មាន​ទស្សនវិស័យ​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​នាំ​ទៅ​រក​សន្តិភាព វិបុលភាព និង​សន្តិសុខ ។

ប៉ុន្តែ​ចរន្ត​ពុះកញ្ជ្រោល​នៃ​សកលភាវូបនីយកម្ម និង​ការ​ស្ទាក់ស្ទើរ​នៃ​ស្ថាប័ន​ក្នុង​ការ​ធ្វើ​កំណែទម្រង់ បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​អាស៊ី​មាន​អារម្មណ៍​ថា ពួក​គេ​គ្មាន​តំណាង​ល្អ ហើយ​បណ្តា​ប្រទេស​អាស៊ី​ទាំងនេះ​កំពុង​សម្លឹង​រក​មើល​ការ​បង្កើត​សម្ព័ន្ធភាព​ថ្មី ។

លោកស្រី Neelam Deo អតីត​ឯកអគ្គរដ្ឋទូត និង​ជា​នាយិកា Gateway House បាន​ថ្លែង​នៅ​ទីក្រុង​មុម​បៃ​ថា ៖ « ប្រព័ន្ធ​ចាស់​ដែល​បាន​ធ្វើ​ឲ្យ​លោក​ខាងលិច​ក្លាយជា​អ្នកមាន និង​រស់នៅ​ប្រកបដោយ​សុវត្ថិភាព គឺ​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង » ។

លោកស្រី​បន្ត​ថា ៖ « ការ​បោះ​ឆ្នោត​របស់​ប្រទេស​អង់គ្លេស​ក្នុង​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប នឹង​ប៉ះពាល់​ដល់​ស្ថាប័ន​ចាស់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​២ និង​មាន​គោលបំណង​ដើម្បី​ចាក់​ឫស​អំណាច​លោក​ខាងលិច » ។

Brexit បាន​ហៅ​ប្រផ្នូល​នៃ​ការ​ចាកចេញ របស់​សមាជិក​ផ្សេង​ទៀត​នៃ​សហភាព​អឺរ៉ុប​ជា​ការ​វាយប្រហារ​ដោយ​វិបត្តិ​នៃ​ការ​ចំណាកស្រុក និង​បញ្ហា​ប្រាក់​អឺ​រ៉ូ ។ ដូច​គ្នា​នេះ​ដែរ ការ​បែកបាក់​របស់​ចក្រភព​អង់គ្លេស​នាំ​ឲ្យ​ប្រទេស​ស្កុ​តឡែ​ន​គួរតែ​បោះ​ឆ្នោត​ដើម្បី​ឯករាជ្យ ។

ការ​លេច​ចេញ​នៃ​ប្រទេស​រុ​ស្ស៊ី​ដែល​ខឹង​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក និង​សហភាព​អឺរ៉ុប ហើយ​មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ចិន និង​ឥណ្ឌា បាន​សាទរ​ចំពោះ​ការ​បោះ​ឆ្នោត Brexit ។

គម្រោង « សតវត្ស​អា​មេ​រិ​ក » ចាប់ផ្តើម​ដំណើរការ​បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​២ តាម​ពីក្រោយ​ដោយ​អធិរាជ​ប្រទេស​អង់គ្លេស ប្រទេស​ចិន ពេល​នោះ​កំពុង​ប្រឈម​ក្នុង​ភាព​វឹកវរ​នៃ​សង្គ្រាមស៊ីវិល និង​ប្រទេស​ឥណ្ឌា​ទើបនឹង​ទទួល​បាន​ឯករាជ្យ ។

ឥឡូវនេះ ប្រទេស​ចិន គឺជា​ប្រទេស​សេដ្ឋកិច្ច ធំ​ទី​២​របស់​ពិភពលោក ហើយ​វា​នឹង​នាំមុខ​អា​មេ​រិ​ក ក្នុង​ពេល​ប្រហែល​ជាមួយ​ទសវត្សរ៍​ទៀត ខណៈ​ប្រទេស​ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​លើ​ពិភពលោក នៅ​ឆ្នាំ​២០២២ ។

កាលពី​ខែវិច្ឆិកា អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​ដាក់​ប្រាក់​រូបិយប័ណ្ណ​ចិន ដែល​មានឈ្មោះ​ថា renminbi ជា​រូបិយប័ណ្ណ​បម្រុង​មួយ ដែល​នឹង​កា្ល​យ​ជា​រូបិយប័ណ្ណ​ចម្បង​របស់​ពិភពលោក ចូលរួម​ជាមួយ​លុយ​ផោន ដុល្លារ​អឺ​រ៉ូ និង​ប្រាក់​យេ​ន ។

សេដ្ឋកិច្ច​ឥណ្ឌូ​ណេ​ស៊ី និង​ហ្វ៊ី​លី​ពី​ន កំពុង​រីក​លូតលាស់​ប្រមាណ​៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​សេដ្ឋកិច្ច​អឺរ៉ុប​នៅ​តែ​មាន​កំណើន​ទាប ។ ប៉ុន្ដែ​ទីផ្សារ​កំពុង​រីក​ចម្រើន​ដោយ​ទទូច​ថា កំណែទម្រង់​ការ​បោះ​ឆ្នោត​របស់ IMF នៅ​តែ​មិន​ផ្តល់​ឱ្យ​ពួក​គេ​នូវ​សំឡេង​គ្រប់គ្រាន់​មួយ ខណៈ​ដែល​ប្រទេស​ឥណ្ឌា​បាន​សម្តែង​ការ​សោកស្តាយ​នៃ​ការ​ខ្វះ​អាសនៈ​អចិន្ត្រៃយ៍​មួយ​របស់​ខ្លួន​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ។

៣​សតវត្ស​កន្លង​ទៅ​នេះ មុន​ពេល​បដិវត្តន៍​ឧស្សាហកម្ម​តំបន់​អាស៊ី​ជា​មហាអំណាច ដែល​នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​អា​ត្ល​ង់​ទិ​ក​ភ្លោះ ។ គោលនយោបាយ​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង មានឈ្មោះ​ថា «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​» ដែល​ស្វែងរក​ការ​ស្តារ​ផ្លូវ​ពាណិជ្ជកម្ម ផ្លូវជំនួញ​សូត្រ​បុរាណ ដោយ​មានការ​វិនិយោគ​ច្រើន​ពី​អាស៊ី​កណ្តាល​ទៅ​អឺរ៉ុប ។

នៅ​ក្នុង​ខែមករា ប្រទេស​ចិន​បាន​បើក​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែល​គេ​មើលឃើញ​ថា ជា​ការ​ប្រកួតប្រជែង​ជាមួយនឹង​ធនាគារពិភពលោក ឬ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល​ដឹកនាំ​ដោយ​ប្រទេស​ជប៉ុន ដើម្បី​ស្វែងរក​ការ​ពង្រីក​ឥទ្ធិពល​ហិរញ្ញវត្ថុ​របស់​ខ្លួន ។ ធនាគារ AIIB អធិប្បាយ​អំពី​ខ្លួន​ថា ជា «​ធនាគារ​អភិវឌ្ឍន៍​សម្រាប់​សត​វត្ស​​ទី​២១​នេះ​»  ហើយ​ធនាគារ​នេះ​ទាក់ទាញ​សមាជិក​បាន​ចំនួន​៥៧​ប្រទេស​ហើយ ៕