ចិន​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​ជាមួយ​មនុស្ស​ស្លាប់​237​នាក់​ដោយ​ទឹកជំនន់

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​នា​ថ្ងៃ​ទី​១៤ កក្កដា ថ្លែង​ថា កំពុង​រៀបចំ​ខ្លួន​ទប់ទល់​ចំពោះ​ស្ថានភាព​អាក្រក់​បំផុត និង​ធ្វើ​អ្វី​គ្រប់យ៉ាង បន្ទាប់​ពី​ទឹកជំនន់​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៣៧​នាក់ ហើយ​ក្នុង​ទូ​ទាំង​ប្រទេស ។

លោក ZHANG JIATUAN អ្នកនាំពាក្យ​ការិយាល័យ​គណៈកម្មាធិការ​ជាតិ​ត្រួតពិនិត្យ​ទឹកជំនន់ និង​តស៊ូ​ប្រឆាំង​គ្រោះ​រាំង​ស្ងួត​គូសបញ្ជាក់​ថា ទោះបីជា​កម្រិត​ទឹក​នៃ​ទន្លេ​យ៉ង់​សេ ស្រក​ចុះ​យឺត​ៗ តែ​នៅ​កន្លែង​មួយ​ចំនួន​ទឹក​នៅ​មាន​កម្ពស់​លើស​ពី​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ ។ សភាពការណ៍​នៅ​តែ​គ្រោះថ្នាក់​ខ្លាំង ខណៈ​ដែល​ភាគ​កណ្តាល និង​ភាគ​ខាងកើត​ចិន​ត្រូវ​ជួប​ប្រទះ​នឹង​ភ្លៀង​ធ្លាក់​ថ្មី​ៗ​ទៀត​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។ ស្រុក​ជាង​១.៥០៨ ក្នុង​ខេត្ត​២៨ រាយការណ៍​ពី​ទឹកជំនន់​ជាមួយ​មនុស្ស​ស្លាប់​២៣៧​នាក់ និង​៩៣​នាក់​បាត់​ខ្លួន​គិត​ត្រឹម​ថ្ងៃ​ទី​១៥ កក្កដា ។ ផ្ទះសម្បែង​ជាង​១.៥០៨​ខ្នង​រង​ការ​បំផ្លាញ ហើយ​ផ្ទៃដី​ដាំ​ដុះ​ជាង​៥,៦៤​លាន​ហិ​កតា ត្រូវ​ទឹក​ជន់​លិច ។ ការ​ខូចខាត​ខាង​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​មាន​ប្រមាណ​ជា​១៤៧​ពាន់​លាន​យន់ (២២​ពាន់​លាន​ដុល្លារ​) ។

សម្រាប់​ពេល​នេះ​ភាគ​អាគ្នេយ៍​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ទឹកជំនន់ ។

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ថ្ងៃ​ទី​១៤ កក្កដា ថា ខ្យល់ព្យុះ​ទី​ហ្វុ​ង NEPARTAK ជា​ព្យុះ​ដំបូង​ប្រចាំឆ្នាំ​នេះ​បោកបក់​លើ​ខេត្ត FUJIAN កាលពី​ថ្ងៃ​ទី​៩ កក្កដា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២១​នាក់ និង​បាត់​ខ្លួន​១៣​នាក់ ៕