អ្នកបញ្ជា AX ត្រូវ​គៀប​នឹង​ប្រ​ម៉ោ​យ ​AX​ ស្លាប់​ក្នុង​តួរ​កាប៊ីន​

6 Videos


បុរសម្នាក់កំពុងបញ្ជាAXកាយដី ហើយក៏បញ្ជាAXទៅកាយកូនត្នោតដើម្បីយក គមត្នោតមកទុកហូប ដោយមានការធ្វេសប្រហែសបន្តិច ក៍ត្រូវបូមប្រម៉ោយAXរេមកគៀបផ្ទប់ជាប់នឹង តួរកាប៊ីនបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ៌មតែម្ដង ។

អ្នកបញ្ជា AX ត្រូវ​គៀប​នឹង​ប្រ​ម៉ោ​យ ​AX​ ស្លាប់​ក្នុង​តួរ​កាប៊ីន​

P9

អ្នកបញ្ជា AX ត្រូវ​គៀប​នឹង​ប្រ​ម៉ោ​យ ​AX​ ស្លាប់​ក្នុង​តួរ​កាប៊ីន​

ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទី រសៀលថ្ងែទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចកណ្ដាល វាលស្រែក្បែរទួលលោកតាគោល ស្ថិតក្នុង ភូមិកាន់ទ្រង់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
លោកវរៈសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងបើកបញ្ជា AXកាយដីក៍ ស្រាប់តែបញ្ជា AXទៅកាយកូនត្នោតដើម្បីយកគមត្នោតមកហូបនៅពេលកាយបានមកហើយក៍បញ្ជាប្រម៉ោយ AXឲ្យក្ដោបចូលក្បែរខ្លួន ដែលកំពុងបញ្ជា AXនៅក្នុងកាប៊ីនដើម្បីយកគមត្នោតមកហូប ប៉ុន្តែជាអកុសលពេលអើតចេញលូកដៃមកយក ដោយមានការធ្វេសប្រហែសក៍បានទាក់នឹងប្រដាប់បញ្ជាAXស្រាប់តែរេប្រម៉ោយ AXមកភ្លាមគៀបជាប់ផ្ទប់និងបូមប្រម៉ោយជាមួយនិងតួរកាប៊ីន AXបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ៌ម ។

អ្នកបញ្ជា AX ត្រូវ​គៀប​នឹង​ប្រ​ម៉ោ​យ ​AX​ ស្លាប់​ក្នុង​តួរ​កាប៊ីន​

យុវជនរងគ្រោះ ដែលត្រូវបានស្លាប់បាត់បង់ជីវិតនេះមានឈ្មោះបឿន វណ្ណៈ ភេទ ប្រុស អាយុ១៦ឆ្នាំ មានមុខរបរជាអ្នកបើកAXកាយកដី ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕       សុថាត់