ភ្លើងឆេះផ្ទះ​នៅព្រែឯង​រលត់ទំាងស្រុង​ហើយ

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ អគ្គិភ័យដែលបានឆាបឆេះផ្ទះ​ប្រជាពលរដ្ន​នៅ​ភូមិចុងព្រែក សង្កាត់ព្រែកឯក ​ខណ្ឌច្បារអំពៅនោះ ​បានរលត់ទំាងស្រុងហើយ​នៅវេលាម៉ោង១និង៣០នាទី​រសៀលថ្ងៃទី​១៥​ កក្កដា​ ២០១៦ ។

សេចក្តីរាយការណ៍បានបន្តថា​ ក្នុងហេតុការណ៍អគ្គិភ័យបណ្តាលមកពីទុស្សេខ្សែភ្លើងនេះ​បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង ប៉ុន្តែមិនបណ្តាល​ឲ្យពលរដ្ឋណាម្នាក់របួស ​ឬស្លាប់នោះទេ ៕