​បាល់ទាត់​វ័យ​ចាស់​លក្ខណៈ​អន្តរជាតិ ​ប្រមូល​លុយ​ជូន​គន្ធបុប្ផា​​ ចាប់​ផ្ដើម​ចុង​ខែ​នេះ

ការប្រកួតបាល់ទាត់វ័យចាស់ ដើម្បីប្រមូលថវិកាជូនមន្ទីរកុមារពេទ្យគន្ធបុប្ផា ដែលកំណត់អាយុលើសពី ៤០ឆ្នាំឡើងទៅ ជាលក្ខណៈអន្តរជាតិ នឹងចាប់ផ្ដើមប្រកួតនៅចុងខែនេះពោលគឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន។

​បាល់ទាត់​វ័យ​ចាស់​លក្ខណៈ​អន្តរជាតិ ​ប្រមូល​លុយ​ជូន​គន្ធបុប្ផា​​ ចាប់​ផ្ដើម​ចុង​ខែ​នេះលោក Steven Krupa

លោក Steven Krupa អ្នករៀបចំកម្មវិធី LKC 8th IFC International Soccer 9s Tournment 2016 បានឲ្យដឹងថា កីឡាករដែលមកចូលរួមលេងពាននេះ មកពី ៧ប្រទេស។ ក្រុមចូលរួមសរុប មានចំនួន ១៨បែងចែកជា ៤ពូលពីរពូលមាន ៤ក្រុម និងពីរពូលផ្សេងទៀតមាន៥ក្រុម។

អ្នករៀបចំរូបនេះបន្ថែមថា គ្រប់ក្រុមចូលរួមត្រូវបង់ ៦០០ដុល្លារអាមេរិក ហើយបើគិតមកដល់ពេលនេះក្រុមការងាររបស់លោកប្រមូលប្រាក់បាន៥ពាន់ដុល្លារហើយដើម្បីត្រៀមជូនមន្ទីរពេទ្យគន្ធបុប្ផា។ ទោះជាយ៉ាងណា តាមការគ្រោងទុកកម្មវិធីនេះ នឹងព្យាយាមធ្វើយ៉ាងណាប្រមូលប្រាក់ពីការរៀបចំខាងលើឲ្យបានយ៉ាងតិច១ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់មន្ទីរពេទ្យដែលកំពុងត្រូវជំនួយមួយនេះ។

ជាមួយគ្នានោះលោក ឬទ្ធី សំណាង ម្ចាស់ក្លឹបភ្នំពេញក្រោន ដែលចូលរួមសហការបង្កើតកម្មវិធីសប្បុរសធម៌នេះបានលើកឡើងថា លោកពិតជាសប្បាយចិត្ត ដែលអាចចូលរួមចំណែកជួយក្នុងកិច្ចការមនុស្សធម៌។ ជាការពិត កម្មវិធីនេះ នឹងអាចកៀរគរជនបរទេស មកទេសចរណ៍នៅក្នុងស្រុកខ្មែរកាន់តែច្រើន។

​បាល់ទាត់​វ័យ​ចាស់​លក្ខណៈ​អន្តរជាតិ ​ប្រមូល​លុយ​ជូន​គន្ធបុប្ផា​​ ចាប់​ផ្ដើម​ចុង​ខែ​នេះលោក ឬទ្ធី សំណាង

ប្រធានក្លឹបរូបនេះបានបន្ថែមថា ការទទួលធ្វើកម្មវិធីបែបនេះ វាជាផលចំណេញមួយដល់កម្ពុជា ដែលអាចបង្ហាញពីសក្ដានុពលនៃវិស័យបាល់ទាត់ដល់ប្រទេសផ្សេង។ បន្ថែមលើសពីនេះ កម្មវិធីក៏អាចបង្ហាញប្រទេសដទៃឲ្យបានដឹងថា កម្ពុជាអាចធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដែរ។

កម្មវិធីប្រកួតនេះ នឹងធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅលើទីលានចំនួនពីររបស់ភ្នំពេញក្រោន កីឡាករលេងលើទីលានមានចំនួន ៩នាក់ ដែលមាន ៦នាក់បម្រុង។ ក្រុមចូលរួមទាំងអស់ ក៏មានក្រុមតំណាងឲ្យកម្ពុជាផងដែរ៕

​បាល់ទាត់​វ័យ​ចាស់​លក្ខណៈ​អន្តរជាតិ ​ប្រមូល​លុយ​ជូន​គន្ធបុប្ផា​​ ចាប់​ផ្ដើម​ចុង​ខែ​នេះ

ប្រភព៖ sabay

  • ​បាល់ទាត់​វ័យ​ចាស់​លក្ខណៈ​អន្តរជាតិ ​ប្រមូល​លុយ​ជូន​គន្ធបុប្ផា​​ ចាប់​ផ្ដើម​ចុង​ខែ​នេះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: