ក្រោយ​ភេរវកម្ម បារាំង​ប្ដេជ្ញា​សងសឹក ISIS ភ្លាមៗ ដោយ​បញ្ជូន​ទ័ព​១​ម៉ឺន​នាក់​ទៅ​អ៊ីរ៉ាក់ និង​ស៊ីរី

ការវាយប្រហារភេរវកម្មនាទីក្រុង Nice ប្រទេសបារាំង ត្រូវបានគេចាត់ទុកថាជាភេរវកម្មដ៏សាហាវបំផុត ប្រចាំប្រវត្តិសាស្ត្រទីក្រុងនេះ ខណៈដែលចំនួនអ្នកស្លាប់បានកើនដល់៨៤នាក់ហើយ ជាហេតុធ្វើឲ្យបារាំងប្ដេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការសងសឹកវិញយ៉ាងចាស់ដៃ ជាមួយក្រុមឧទ្ទាមជ្រុលនិយម ISIS ដោយគេសម្រេចបញ្ជូនទ័ពបន្ថែម១ម៉ឺននាក់ ទៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។
ដោយយោងតាមការប្រកាស របស់ប្រធានាធិបតីប្រទេសបារាំង លោក Francois Hollande រដ្ឋាភិបាលប្រទេសបារាំងនឹងបញ្ជូនទ័ព១ម៉ឺននាក់បន្ថែមទៀត ទៅកាន់ប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីជាការសងសឹកនឹងក្រុមឧទ្ទាម  ISIS ។
គួរបញ្ជាក់ថា កាលពីភេរវកម្មបាញ់រះ និងបោកគ្រប់បែកជាច្រើនកន្លែងនាទីក្រុងប៉ារីស នៅខែវិច្ឆិកាកន្លងមកនេះ បារាំងបានធ្វើការសងសឹកចំពោះ ISIS វិញភ្លាមៗទាំងយប់ ដោយបញ្ជូនយន្តហោះ១២គ្រឿង ក្នុងនោះមានយន្តហោះចម្បាំង១០គ្រឿង ដែលស្ថិតក្នុងបេសកកម្មវាយប្រហារទីក្រុង Raqqa ប្រទេសស៊ីរី ហើយទម្លាក់គ្រាប់បែកតែ២០គ្រាប់ប៉ុណ្ណោះ តែអាចកម្ទេចគោលដៅដែលបានកំណត់យ៉ាងជោគជ័យ ៕

ក្រោយ​ភេរវកម្ម បារាំង​ប្ដេជ្ញា​សងសឹក ISIS ភ្លាមៗ ដោយ​បញ្ជូន​ទ័ព​១​ម៉ឺន​នាក់​ទៅ​អ៊ីរ៉ាក់ និង​ស៊ីរី

ក្រោយ​ភេរវកម្ម បារាំង​ប្ដេជ្ញា​សងសឹក ISIS ភ្លាមៗ ដោយ​បញ្ជូន​ទ័ព​១​ម៉ឺន​នាក់​ទៅ​អ៊ីរ៉ាក់ និង​ស៊ីរីក្រោយ​ភេរវកម្ម បារាំង​ប្ដេជ្ញា​សងសឹក ISIS ភ្លាមៗ ដោយ​បញ្ជូន​ទ័ព​១​ម៉ឺន​នាក់​ទៅ​អ៊ីរ៉ាក់ និង​ស៊ីរី

ក្រោយ​ភេរវកម្ម បារាំង​ប្ដេជ្ញា​សងសឹក ISIS ភ្លាមៗ ដោយ​បញ្ជូន​ទ័ព​១​ម៉ឺន​នាក់​ទៅ​អ៊ីរ៉ាក់ និង​ស៊ីរី

ប្រភព៖ kqube
  • ក្រោយ​ភេរវកម្ម បារាំង​ប្ដេជ្ញា​សងសឹក ISIS ភ្លាមៗ ដោយ​បញ្ជូន​ទ័ព​១​ម៉ឺន​នាក់​ទៅ​អ៊ីរ៉ាក់ និង​ស៊ីរី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: