ហ្វីលីពីន៖ ក្រុមជួញដូរគ្រឿងញៀនរាប់ពាន់នាក់ចេញសារភាព

ជាមួយនឹងសកម្មភាពប្តេជ្ញាកម្ចាត់ក្រុមជួញដូរគ្រឿងញៀនរបស់ប្រធានាធិបតិ Rodrigo Duterte ក្រុមជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាសគ្រឿងញឿន រាប់ពាន់នាក់បានចេញសារភាពចំពោះមុខប៉ូលិសដោយខ្លួនឯង ខ្លាចត្រូវប្រហារជីវិតពេលចាប់បាន ។ នេះជាការចេញមុខសារភាពទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកនៅហ្វីលីពីន ។ សកម្មភាពខាងលើបានធ្វើឲ្យយុទ្ធសាស្ត្រកណ្តាប់ ដៃដែករបស់ប្រធានាធិបតីកំពុងតែនាំមកនៅលទ្ថផលជាវិជ្ជមាន ។

ប្រធានាធិបតី Rodrigo Duterte បានស្តាកេរ្តិ៍ឈ្មោះគឺជាអ្នកអនុវត្តច្បាប់ តឹងតែងបំផុតសម្រាប់ការដឹកនាំប្រទេស ។ តាមការពិត ភាពជោគជ័យរបស់លោកកាលពីពេលលោកកាន់តំណែងជាអភិបាលក្រុង Davao កាលពីពីរទសវត្សរ៍មុន គឺជាចំណុចជម្រុញ ឲ្យលោកឈរឈ្មោះបោះឆ្នោតហើយក្លាយជាប្រធានាធិបតី ។ លោកបានទទួលតំណែងកាលពីថ្ងៃទី៣០ ខែមិថុនា ។

រយៈពេលលោកធ្វើជាអភិបាលក្រុង Davao នៅភាគខាងត្បូងហ្វីលីពីន លោកបានបង្កើតក្រុមកម្លាំងពិសេស សម្រាប់កម្ចាត់ជនល្មើស ។ ចាប់តាំងពីឆ្នាំ១៩៩៨-២០០៥ ជនល្មើសជាង៣០០នាក់ត្រូវបានក្រុមកម្លាំងពិសេសរបស់លោកចាប់ខ្លួនពាក់ព័ន្ធការឆក់ប្លន់ នឹងជួយដូរគ្រឿងញៀន ។

លោក Duterte បានប្រកាសកាលពីខែមុនថា ប្រសិនបើក្លាយជាប្រធានាធិបតី លោកនឹងអនុវត្តសង្គ្រាមប្រឆាំងការជួញដូរគ្រឿងញៀននៅទូទាំងប្រទេស ។ក្រោយរយៈពេលជាងមួយសប្តាហ៍ក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀនរហូតដល់ទៅ ជាង៤០០០នាក់ចេញមកសារភាព ដោយខ្លាចបាត់បង់អាយុជីវិត ។ នេះគឺជាប្រវត្តិសាស្ត្រនៃការសារភាពមិនធ្លាប់មានពីមុនមក។

ការចេញសារភាពយ៉ាងច្រើនបែបនេះបន្ទាប់ពីលោក Duterte បានប្រកាសថា«ប្រើសិនបើលោកអ្នកឃើញមានអ្នកជួញដូរគ្រឿងញៀនរស់នៅក្បែរលោកអ្នកសូមទូរស័ទ្ទទៅកាន់ប៉ូលិស ហើយបើអ្នកមានអាវុធគឺសម្លាប់ពួកគេចោលតែម្តង ខ្ញុំនិងផ្តល់មេដាយឲ្យអ្នក »៕

ហ្វីលីពីន៖ ក្រុមជួញដូរគ្រឿងញៀនរាប់ពាន់នាក់ចេញសារភាព ហ្វីលីពីន៖ ក្រុមជួញដូរគ្រឿងញៀនរាប់ពាន់នាក់ចេញសារភាព ហ្វីលីពីន៖ ក្រុមជួញដូរគ្រឿងញៀនរាប់ពាន់នាក់ចេញសារភាព ហ្វីលីពីន៖ ក្រុមជួញដូរគ្រឿងញៀនរាប់ពាន់នាក់ចេញសារភាព

ប្រភព៖ nokorwatnews

  • ហ្វីលីពីន៖ ក្រុមជួញដូរគ្រឿងញៀនរាប់ពាន់នាក់ចេញសារភាព已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: