ឲ្យ​តែ​ស្រវឹងស្រា ដេញ​វាយ​ប្រពន្ធ​កូន និង​ឪពុកក្មេក ចុងក្រោយ​ជាប់​ខ្នោះ​

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ខណះដែលស្រវឹងស្រា បានប្រើអំពើហិង្សា វាយប្រពន្ធនិងកូន ដោយមិនអាចទ្រាំ តទៅទៀត ប្រពន្ធក៍ប្តឹងសមត្ថកិច្ច អោយឃាត់ខ្លួនតែម្តង កាលពីវេលាម៉ោង ១៩និង៤៥ នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខ្ទម ចាំស្រែរបស់ខ្លួន ស្ថិតក្នុងភូមិតាំងគ្រោះ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច បានអោយដឹងថា ជនដៃដល់ក្នុងអំពើហិង្សាខាងលើ មានឈ្មោះ យូ ឡុំ ភេទប្រុស អាយុ ២៨ឆ្នាំ មានប្រពន្ធឈ្មោះ អ៊ិត មុំ អាយុ ២៨ឆ្នាំ មានកូន ២នាក់ នៅក្នុងបន្ទុក រស់នៅក្នុងភូមិឃុំ ស្រុកខេត្តខាងលើ ។ យោងតាមរបាយការណ៍ របស់មត្ថកិច្ច បានអោយដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធនិងកូន បានទៅដេកចាំស្រែ នៅចំណុចខាងលើ ខណះដែលប្តីស្ត្រីរងគ្រោះ បានផឹកស្រាស្រវឹង និងបានរករឿង ខ្លួននាងនិងកូនៗ ដោយបានវាយធ្វើបាប ស្ទើររាល់ថ្ងៃ និងបានយកចំពាមកៅស៊ូបាញ់ បណ្តាលអោយត្រូវខ្នង និងខ្លួន មុខ ផងដែរ ។

សមត្ថកិច្ច បានអោយដឹងបន្តទៀតថា ជនសង្សយ័ខាងលើនេះ កន្លងមកធ្លាប់ប្រើអំពើហិង្សា ទៅលើប្រពន្ធជាញឹកញាប់ហើយ ក៍ធ្លាប់បានដុតបំផ្លាញ ផ្ទះសម្បែងអស់មួយខ្នង និងបានវាយទៅលើឪពុកក្មេក បណ្តាលអោយបែកក្បាល ផងដែរ ។ ដោយមិនអាចទ្រាំទ្រ និងអំពើហិង្សាបាន ម្តងហើយម្តងទៀត ខណះដែលប្តីតែងតែ ផឹកស្រាស្រវឹង ហើយធ្វើបាបប្រពន្ធ ក៏សម្រេចដាក់ពាក្យប្តឹង មកសមត្ថកិច្ចមូលដ្ឋាន។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះដល់ លំនៅដ្ឋានស្ត្រីរងគ្រោះ និងបានធ្វើការឃាត់ខ្លួន ជនសង្សយ័ជាប្តី នាំយកមកធ្វើការសាកសួរ និងបានកសាងឯកសារ បញ្ជូនបន្តមកការិយាលយ័ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ បានសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធ និងវាយឪពុក្មេក បែកក្បាល ហើយបានបាញ់ ប្រពន្ធកូន និងចំពាមកៅស៊ូ ពិតប្រាកដមែន ។ ជនសង្សយ័ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច ព្រហ្មទណ្ឌកំរិតស្រាល ស្នងការដ្ឋាននគបាល ខេត្តកំពង់ឆ្នាំង ធ្វើការសាកសួរ និងបានកសាងឯកសារ គ្រោងនិងបញ្ជូនបន្តទៅសាលាតំបូង ខេត្តកំពង់ឆ្នាំង ចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃនេះ ផងដែរ៕

ឲ្យ​តែ​ស្រវឹងស្រា ដេញ​វាយ​ប្រពន្ធ​កូន និង​ឪពុកក្មេក ចុងក្រោយ​ជាប់​ខ្នោះ​

ប្រភព៖ watphnom

  • ឲ្យ​តែ​ស្រវឹងស្រា ដេញ​វាយ​ប្រពន្ធ​កូន និង​ឪពុកក្មេក ចុងក្រោយ​ជាប់​ខ្នោះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: